Connect with us

ព័ត៌មានជាតិ

លោកជំទាវ ពេជ ចន្ទមុន្នី យកថវិកាផ្ទាល់ខ្លួន និងថវិកាសប្បុរសជនចំនួនជាង១៧ម៉ឺន ដុល្លារ រួមទាំងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់មន្ទីរកុមារអង្គរខេត្តសៀមរាប

សៀមរា​ប៖ កាលពីល្ងាចថ្ងៃសៅរ៍ ទី​០៥ ខែកញ្ញា ឆ្នាំ​២០២០ម្សិលមិញនេះ​ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធាន​ក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច រួមជាមួយសប្បុរសជនមួយចំនួនទៀត បាននាំយកថវិកាផ្ទាល់ខ្លួន និងថវិកាសប្បុរសជនចំនួន​ ១៥២,៩៥០ដុល្លារ និង៣៩លានរៀល ព្រមទាំងសម្ភារ:ពេទ្យ និងគ្រឿងបរិភោគមួយចំនួន ឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប​ ក្នុងឱកាសដែល​មន្ទីរពេទ្យនេះ​ ប្រារព្ធកម្មវិធី​បុណ្យផ្កាប្រាក់មហាសាមគ្គី​ ឆ្នាំទី​៧​ ដេីម្បីរកមូលនិធិសម្រាប់ការព្យាបាល​ និងថែទាំសុខភាព​កុមារ-ទារក​ប្រមាណ​ជាង​ ៥០០នាក់​ ។

ក្នុងឱកាសសំណេះសំណាលនោះ​ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក​ ជាពិសេស​ ការថ្លែងអំណរគុណ​ និងកោតសរសេីរ​ដ៏ជ្រាលជ្រៅ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជូនចំពោះថ្នាក់ដឹកនាំ​ ក្រុមគ្រូពេទ្យ​ និងបុគ្គលិកទាំងអស់នៃ​មន្ទីរពេទ្យកុមារអង្គរ​ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត​ ជួយសង្រ្គោះព្យាបាល​ ផ្តល់ក្តីអាណិតស្រឡាញ់​ ភាពកក់ក្តៅ​ និងក្តីសង្ឃឹមដល់កុមារ​ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់​ ប្រកបដោយ​ស្នាមញញឹម។

ក្នុងនាម ថ្នាក់ដឹកនាំ​ បុគ្គលិក​ និងក្រុមគ្រូពេទ្យ លោក ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសប្បុរសជនដទៃទៀត ដែលបានឧបត្ថម្ភ​គាំទ្រដល់សកម្មភាពមនុស្សធម៌នៅក្នុងមន្ទីរពេទ្យជាបន្តបន្ទាប់ ដែលនេះជាការលេីកទឹកចិត្តដ៏ថ្លៃថ្លា​ក្នុងការបន្តបេសកកម្មរបស់ក្រុមគ្រូពេទ្យ​ ក្នុងការព្យាបាលកុមារកម្ពុជា។

បើតាមប្រធានមន្ទីរពេទ្យកុមារអង្គរ លោក ងួន ច័ន្ទភក្ត្រា បានឲ្យដឹងថា នៅឆ្នាំ២០២០ នេះមន្ទីរពេទ្យបានទទួលថវិកាជាង៤០ ម៉ឺនដុល្លារពីសប្បុរសជននៅក្នុងស្រុកដែលបានឧបត្ថម្ភ​គាំទ្រដល់សកម្មភាពមនុស្សធម៌នៅក្នុងមន្ទីរពេទ្យ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook