Connect with us

ព័ត៌មានជាតិ

កម្ពុជាមិនមានការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិតាមគ្រប់ទម្រង់

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កម្ពុជាមិនមានការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិតាម គ្រប់ទម្រង់ឡើយ  ។ ការបញ្ជាក់បែបនេះរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន នៅក្នុងឱកាសអញ្ជើញទទួលជួប កញ្ញា Kyu Kyu Thein ប្រធានផ្នែកគោលនយោ បាយសាធារណៈ ប្រចាំប្រទេសកម្ពុជា ឡាវ និងភូមា និងកញ្ញា Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Tik Tokនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងចូលរួមធ្វើឱ្យរំហូរមាតិកាព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Tik Tok មួយនេះមានបរិយាកាសល្អ សុវត្ថិភាពមាតិកា និងទំនួលខុសត្រូវសង្គម ជាពិសេសក្នុងអំឡុងពេលដែលកម្ពុជារៀបចំព្រឹត្តិការណ៍ធំៗ ដូចជាការប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ ។

កញ្ញា Chanida Klyphun ប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Tik Tok បានឱ្យដឹងថា ការរៀបចំជា វេទិកាផលប៉ះពាល់ TikTok ដែលគ្រោងធ្វើនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដោយព្រឹត្តិការណ៍នេះនឹងត្រូវបានដឹកនាំដោយនាយកប្រតិបត្តិរបស់ Tik Tok នឹងមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀតមកពីទូទាំងអាស៊ីអាគ្នេយ៍។ សម្រាប់កិច្ចពិភាក្សាគ្នានាឱកាសនេះ គឺដើម្បីបង្កើនការជឿទុកចិត្ត និងសុវត្ថិភាព ក្នុងភាពជាដៃគូរបស់ក្រុមហ៊ុន Tik Tok នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ហើយនាពេលខាងមុខដ៏ខ្លីនេះ ក្រុមហ៊ុននឹងមានផ្ទាំង Pop Up នូវចំណុចសំខាន់ៗពាក់ព័ន្ធនឹងស៊ីហ្គេមផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ខៀវ កាញារី បានមានប្រសាសន៍ថា នេះជាសញ្ញាដ៏ល្អក្នុងកិច្ចសហការគ្នារវាងក្រសួងព័ត៌មាន និងក្រុមហ៊ុន Tik Tok ហើយកម្ពុជាមិនមានការរឹត ត្បិតសេរីភាពក្នុងការបញ្ចេញមតិតាមគ្រប់ទម្រង់ យើងគ្រាន់តែចង់ បានសង្គមមួយដែលមានបរិយា កាសល្អ និងយល់ដឹងពីសេរីភាពក្នុងបញ្ចេញមតិដោយការទទួល ខុសត្រូវ និងភាពពិតជាក់ស្តែងតែប៉ុណ្ណោះ។
បន្ថែមពីនេះ ឯកឧត្តម ក៏បានលើកឡើងអំពីគម្រោង រៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលដល់ប្រព័ន្ធផ្សព្វផ្សាយ និងអង្គភាពជំនាញពាក់ព័ន្ធ ជុំវិញការប្រើប្រាស់ Tik Tok ប្រកបដោយសុវត្ថិភាព ដែលគ្រោងធ្វើនាចុងខែឧសភា ខាងមុខនេះ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook