Connect with us

ព័ត៌មានជាតិ

ដើម្បីរំដោះការកកស្ទះលើស្ពានព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ដំណើរការសាឡាងចម្លងពីកោះនរា មកកោះពេជ្រ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានដាក់ឱ្យដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿង សម្រាប់ដឹកយានយន្ត និងអ្នកដំណើរឆ្លងពីកោះនរា មកកាន់មជ្ឈមណ្ឌលកោះពេជ្រ។

ការដាក់ឱ្យដំណើរការសាឡាងទាំងពីរគ្រឿងនេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ជាពិសេសជួយរំដោះការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស ដែលកំពងដំណើរការជួសជុលផងនោះ។

យោងតាមរដ្ឋបាលរាជធានីភ្នំពេញ សាឡាងនេះនឹងដំណើរការចម្លងពីម៉ោង ៥៖៣០នាទីព្រឹក រហូតដល់ម៉ោង ៨យប់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook