ចំណេះដឹង-អប់រំ សម្ពោធឆ្លងនិងកាត់ឫសីមា ព្រះវិហារស្កឹមស្កៃ និងសមិទ្ធផលជាច្រើន តម្លៃជិត ៤ លានដុល្លារ នៅវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ស្រុកព្រះនេតព្រះ Share Tweet (បន្ទាយមានជ័យ)៖ ព្រះវិហារវត្តប្រាសាទស្រះកណ្ដាលខ្ចាស់ មានពណ៌មាសដ៏ល្អ ធំស្គឹមស្កៃ ខ្ពស់លលៃ ជាសំណង់ និងស្ថាបត្យកម្មរចនាបទខ្មែរ ព្រមទាំងសមិទ្ធផលគរុភ័ណ្ឌច្រើនសន្ធឹក បានសាងសង់ជាបន្តបន្ទាប់ អស់រយៈពេល ១០ ឆ្នាំហើយមានតម្លៃជិត ៤ លានដុល្លារអាមេ រិក ស្ថិតក្នុងឃុំបុស្បូវ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីសម្ពោធឆ្លងនិងកាត់ឫសីមា នាថ្ងៃទី ១ ខែឧសភា ឆ្នាំ២០ ២៣ ។ ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឧនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំង លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡាហោម ស ខេង និងក្រោមព្រះអធិបតីភាពពី សម្តេច ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណ:សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គធិការរង នៃពុទ្ធិក:សិក្សាជាតិ ព្រះមេគណរាជធានីភ្នំពេញ, សម្តេច រ័ត្ន សារឿន ព្រះអគ្គធិការរង និងព្រះមន្ត្រីសង្ឃ មន្ត្រីអ្នកមុខអ្នកការ និងពុទ្ធបរិស័ទ ជាង ៣.០០០ នាក់ ។ ពិធីបុណ្យនេះ បានធ្វើឡើង រយៈពេល ១ខែ ចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ទើបបានបញ្ចប់ ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើង ក្នុងរបាយការណ៍ សាងសង់ថាៈ តាមពិតវត្តនេះ បង្កើតឡើងយូរហើយ ពីឆ្នាំ១៩៣៨ ដល់ ១៩៧៥ មានព្រះគ្រូចៅអធិការវត្ត ៤ អង្គ ហើយបានបង្កើតឡើងវិញ នៅឆ្នាំ១៩៨៣ ។ ចាប់ពីពេលនោះមក ដល់ឆ្នាំ២០១៥ មានចៅអធិការ ៥អង្គហើយ នៅបច្ចុប្បន្ននេះ ព្រះគ្រូចៅអធិការវត្ត មាននាមព្រះធម្មលង្ការ មុនីចាន់ សុជន់ ដែលឆ្នើមល្បីល្បាញដឹកនាំកសាងវត្ត លើផ្ទៃវាលស្រែដាច់ស្រយាលនេះ ឱ្យទៅជាអារាមព្រះពុទ្ធសាសនា ដ៏ប្រណីត និងពុទ្ធមណ្ឌលរមណីយ៍ វិបស្សនាដ្ឋាន ដ៏ធំសម្បើម ។ ឯកឧត្តមបានបន្តថាៈ សព្វថ្ងៃ វត្តមានព្រះសង្ឃ គង់នៅ និងស្នាក់រៀនពុទ្ធកៈ ចំនួន ២៣៤ អង្គ អាចារ្យ គណៈកម្មការ ១១ នាក់ តាជីយាយជី ៨ នាក់ សីលវ័ន្ត សីលវត្តី ១២ នាក់ ។ អំពីការសាងសង់សមិទ្ធផល រួមមាន ព្រះមុជលិន្ទ កុដិសីល កុដិសមាធិ កុដិបញ្ញា កុដិសារីបុត្រ កុដិអានន្ទ កុដិវិទ្យុ កុដិទសបារមី កុដិទសពិធរាជធម៌ កុដិនាថករណធម៌ កុដិធម្មទិន្នា កុដិវិសាខា សិង្គុត្តចេតិយ ថូបារាចេតិយ អគារពុទ្អិក:សិក្សា របងវត្ត គរុនិវេសនដ្ឋានទូកហង្ស ផ្ទះបុណ្យ វច្ឆកុដិ (បង្គន់) ៧០បន្ទប់ កញចុះតូច ធំ១៧ ស្ទឹងនេរញ្ជរាចម្លង ស្ពាននាគ ព្រះអង្គធំ (បន្តសាងសង់) អគារអក្សរ អិល(L) (បន្តសាងសង់) ប្រព័ន្ធភ្លើង ប្រព័ន្ធទឹក កាមេរ៉ាសុវត្ថិភាព.ឧបករណ៍សោតទស្សន៍ បេតុង១៤.៤៥៤ ម៉ែត្រការ៉េ ការជាវដីពង្រីកវត្តបន្ត កុដិសាមណេរ ព្រះវិហារ តម្លៃ ១.៣៥០.០០០ ដុល្លារអាម៉េរិក សរុបទាំងអស់ ៣.៩២២.៦០០ ដុល្លារអាម៉េរិក ឬជិត ៤លានដុល្លារ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានមានប្រសាសន៍ថាៈ ក្នុងព្រះនាមព្រះមន្ត្រីសង្ឃថ្នាក់ដឹកនាំ ព្រះគ្រូមេវត្ត ព្រះសង្ឃ អាចារ្យគណៈកម្មការ សីលវន្ត សីលវត្តី តាជីយាយជី អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញធម្មការ និង កិច្ចការសាសនា សូមគោរពថ្លែងអំណរព្រះគុណ អរគុណថ្វាយ ប្រគេន ជូនគ្រប់អង្គ នាក់ព្រះសង្ឃ ឥស្សរជន សប្បុរសជន ពុទ្ធបរិស័ទខ្មែរ និងបរទេស ក្នុងនិងក្រៅប្រទេស ដែលបានមានសទ្ធាជ្រះថ្លា ជាសម្ភារៈ ថវិកា ចំណេះជំនាញ ចូលរួមចំណែក ទំនុកបម្រុង លើកកម្ពស់ពុទ្ធសាសនា និងកសាងព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តស្រះកណ្តាលខ្ចាស់ ដ៏ធំនេះ ។ ឯកឧត្តមបានបន្តថាៈ ការចូលរួមទាំងស្មារតី សម្ភារៈ និងបញ្ញាញាណ ពីព្រះតេជគុណ គ្រប់ព្រះអង្គ ព្រមទាំងឯកឧត្តម លោកជំទាវលោកឧកញ៉ា លោកលោកស្រី និងប្រជាជនទាំងអស់ ដើម្បីរួមគ្នាកសាងកម្ពុជា ឱ្យក្លាយទៅជាសង្គមមួយ ដែលមាន ការអភិវឌ្ឍរីកចម្រើន គ្មាន អំពើហិង្សា គ្មានការរំលោភសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្សគ្រប់រូប ពោលគឺ ជាសង្គមមួយដែលមានប្រជាពលរដ្ឋប្រកបដោយចំណេះដឹង ចំណេះជំនាញជ្រៅជ្រះ មានសីលធម៌ គុណធម៌ ចរិយាធម៌ សាមគ្គីធម៌ និងជាប្រទេស ដែលសម្បូររុងរឿងបន្តនូវអរិយធម៌ កំពង់ឆ្ពោះទៅយ៉ាងត្រចះត្រចង់ ប្រកបដោយសុខសន្តិភាពជានិរន្តរ៍ ។ គណៈអធិបតី បានបំពាក់គ្រឿងឥស្សរិយស ផ្តល់ប័ណ្ណសរសើរ លិខិតថ្លែងអំណរគុណ ប្រគេនដល់ព្រះតេជគុណ ព្រះសង្ឃឥស្សរជន សប្បុ រសជន ពុទ្ធបរិស័ទខ្មែរ និងបរទេស ក្នុងនិងក្រៅប្រទេស ព្រមទាំងបានប្រគេនស៊ីម៉ង់ត៍ ៣០០ តោន ដែក ១០០ តោននិងបច្ច័យដែលបានរៃអង្គាសថវិកា សម្ភារៈពីមន្ត្រី សប្បុរសជន សម្រាប់ សាងសង់សមិទ្ធផលបន្ត ព្រមទាំងបានចែកជូនដល់មនុស្សចាស់ ដែលជួបការលំបាក កំព្រាសាច់ញាតិ មានទព្វលភាព នៃសមាគមនុស្សចាស់ ខេត្តបន្ទាយមានជ័យ ចំនួន ២០០ នាក់ដែលចូលរួម គឺក្នុង១គ្រួសារៗ ទទួលបានឃីត១ និងមន្ត្រី កងកម្លាំង ប្រជាពលរដ្ឋ ចូលរួមជាង ៣.០០០ នាក់ ដោយក្នុងម្នាក់ ទទួលបានសារុង ១ ៕ Post Views: 55 Related Topics: Up Next ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរចាប់ផ្ដើមបើកជើងហោះហើរត្រង់ សៀមរាប-វៀងចន្ទន៍ Don't Miss តេក្វាន់ដូWTវិលត្រឡប់មកកម្ពុជាវិញបន្ទាប់ពីហាត់នៅកូរេមួយខែពេញ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ8 hours ago រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ គួររួមគ្នាបង្កើតក្លឹប អ្នកសារព័ត៌មានមេគង្គ-ឡានឆាង ព័ត៌មានជាតិ9 hours ago រដ្ឋមន្រ្ដីក្រសួង ចំនួន៣ រួមគ្នាចុះពិនិត្យតាមដានស្ថានភាពទឹក ហេដ្ឋារចនាសម្ព័ន្ធ និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃគោ ខេត្តព្រៃវែង ព័ត៌មានជាតិ9 hours ago រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ លើការងារមនុស្សវ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា កងកម្លាំងប្រដាប់អាវុធ3 months ago ប្រាសាទព្រះវិហារ ដ៏ល្បីល្បាញជារបស់ខ្មែរ ជាតំណាង «ស្នាដៃឯកដ៏មហាអស្ចារ្យរបស់ស្ថាបត្យកម្មខែ្មរ» ដែលត្រូវតែរួមគ្នាការពារទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ព័ត៌មានជាតិ3 months ago រួមគ្នាលើកស្ទួយប្រាក់រៀលខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិរីកចម្រើន ព័ត៌មានជាតិ3 months ago ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ឥណទានមិនដំណើរការកើនជិត ៣ភាគរយ តែស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន កងកម្លាំងប្រដាប់អាវុធ1 year ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព2 years ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព2 years ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook