(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញលើកទឹកចិត្ដដល់ អង្គការអន្តរជាតិទេសន្តរប្រវេស ន៍ (International Organization for Migration-IOM) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលមាន លោកស្រី Sarah Lou – Arriola ជាប្រធាន សហការឱ្យបានជិតស្និទ្ធិជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូ ដើម្បីអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពជនទេសន្តរប្រវេសន៍ ទទួលបានជោគជ័យ ។