Connect with us

ព័ត៌មានទាន់ហេតុការណ៍

ចិន គ្រោងបាញ់បង្ហោះផ្កាយរណបចំនួន ១២គ្រឿងឡើងទៅកាន់ទីអវកាស សម្រាប់បម្រើបច្ចេកវិទ្យា Internet of Thing (IoT)

ប៉េកាំង៖ នៅឆ្នាំ២០២១ខាងមុខនេះ ចិនមានគម្រោងបាញ់បង្ហោះផ្កាយរណបសម្រាប់បម្រើបណ្តាញបច្ចេកវិទ្យា Internet of Things ចំនួន ១២គ្រឿងឡើងទៅកាន់ទីអវកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។

បណ្តេញបច្ចេកវិទ្យា Internet of Things ឬ IoT គឺជាការតភ្ជាប់រវាងឧបករណ៍កុំព្យូរទ័រ គ្រឿងយន្ត និងម៉ាស៉ីនឌីជីថលនានា ដើម្បីឲ្យពួកវាមានសមត្ថភាពចែករលែកទិន្នន័យរវាងគ្នា នៅលើបណ្តាញមួយដោយស្វ័យប្រវត្តិ មិនចាំបាច់ត្រូវការការធ្វើអន្តរកម្មពីមនុស្សឡើយ។ ក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអវកាសចិន CASIC គ្រោងបាញ់បង្ហោះផ្កាយរណបសរុប១២គ្រឿង នៅក្នុងគម្រោងឈ្មោះ Xingyung សម្រាប់បច្ចេកវិទ្យា IoT នេះ នៅឆ្នាំ២០២១។

គួរជម្រាបថា ក្រុមហ៊ុន CASIC បានផែនការបញ្ជូនផ្កាយរណប IoT សរុបទាំងអស់៨០គ្រឿង ឡើងទៅទីអវកាស ដែលមានបីដំណាក់កាល ហើយនឹងសម្រេចបានជាស្ថាពរទាំងស្រុងនៅខ្ទង់ឆ្នាំ២០៣៣។ ដំណាក់កាលទីមួយនៃគម្រោងនេះ ត្រូវសម្រេចបានកាលពីខែឧសភា ឆ្នាំ២០២០នេះ នៅពេលដែលផ្កាយរណបពីរគ្រឿងគឺ Xingyun-2 01 និង 02 បានចូលទៅដល់គន្លងទីតាំងរបស់ពួកវា។ សម្រាប់ការបាញ់បង្ហោះ១២គ្រឿងទៀត នៅឆ្នាំក្រោយ គឺជាដំណាក់កាលទីពីរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook