Connect with us

កងកម្លាំងប្រដាប់អាវុធ

ឧត្តមសេនីយ៍ឯក ស្រី ឌឹក ចុះត្រួតពិនិត្យក្រុមការងារបោសសម្អាតមីនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ ឯកឧត្តមឧត្តម សេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ នៅថ្ងៃទី១០ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំ មេបញ្ជាការ មេបញ្ជាការរង និងបណ្ដាអង្គភាពជំនាញចំណុះ កងពលធំអន្តរាគមន៍លេខ៣ ចុះសួរសុខទុក្ខ និងត្រួតពិនិត្យកងកម្លាំងក្រុមការងារបោសសម្អាតមីន និងកងពលតូចអន្តរាគមន៍ ចំណុះទាំង៣ (កងពលលេខ៧,លេខ៨,លេខ៩) នៅតំបន់ស្រុកត្រពាំងបា្រសាទ ខេត្តឧត្តរ មានជ័យ នៃភូមិសាស្ត្រខេត្តព្រះវិហារ។

ក្នុងរបាយការណ៍បានបង្ហាញថា នៅក្នុងសកម្មភាពចុះប្រតិបត្តិការរបស់កងកម្លាំងក្រុមការងារបោស សម្អាតមីន នៃកងពលធំអន្តរាគមន៍លេខ៣ នោះមាន ៥ វរសេនាតូច គឺ វរសេនាតូចលេខ៣១,លេខ៣២,លេខ៣៣,លេខ៣៤ និងវរសេនាតូចលេខ៥ ប្រតិបត្តិការលើផ្ទៃដីចម្ការមីន សរុបចំនួន៣លាន ៣សែន ៦ម៉ឺន ៤ពាន់ ៥០១ម៉ែត្រក្រឡា  និងប្រើប្រាស់កម្លាំង ១៣០នាក់, រថយន្ត ៥គ្រឿង,ម៉ាស៊ីនរាវមីនបុគ្គល ៦០គ្រឿង, ម៉ាស៊ីនGPS ៥គ្រឿង និងវិទ្យុទាក់ទង ៤៥គ្រឿង ក្រោមការដឹកនាំដោយលោកឧត្តមសេ នីយ៍ទោ ជូ តុងអាន មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការបោសសម្អាតមីន នៃកងពលធំអន្តរាគមន៍លេខ៣។

ឯកឧត្តម ស្រី ឌឹក បានកោត សរសើរចំពោះ ថ្នាក់ដឹកនាំ នាយ ទាហាន និងពលទាហាន ដែលជាក្រុមការងារបោសសម្អាតមីនទាំង អស់ ដែលបានគោរព អនុវត្តតាមគោលការណ៍ និងផែនការដែលថ្នាក់លើប្រគល់ជូន និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអង្គភាព ដើម្បីកងយោធពលខេមរភូមិន្ទឱ្យមានភាពរីកចម្រើន និងរក្សាបាននូវសាមគ្គីភាពគ្នាល្អ  និងផ្តល់សុខសន្តិភាព  សុវត្ថិភាព ជូនប្រជាជនរួមជាតិ នៃព្រះរាជា ណាចក្រកម្ពុជាទាំងមូល ។

នៅក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក បានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ជូនកងកម្លាំងក្រុមការងារបោសសម្អាតមីន រួមមាន៖ មី ២៥កេស, ទឹកបរិសុទ្ធ ១០០យួរ ,ត្រីខកំប៉ុង ៥កេសធំ, ទឹកស៊ីអ៊ីវ ១៥យួរ, ទឹកត្រី ១៥យួរ និងមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន បានឧបត្ថម្ភ ផ្ទាំងអំពូលសូឡា ៣ផ្ទាំង, ម៉ូទ័របូមទឹក ១ និងបុកអណ្តូងស្នប់១ ជូនប្រជាពលរដ្ឋម្ចាស់ចម្ការ ចំណាយថវិកាអស់ ៣៥០ដុល្លារ ផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook