(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃ ទី ១០ ខែ ឧសភា ឆ្នាំ ២០២៣ ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ ហៅកាត់ថា (AAHR) បានបញ្ជូនសិក្ខាកាមចំនួន២៤នាក់ទៅធ្វើការនៅប្រទេសជប៉ុន នេះជាព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីស្របច្បាប់នៅកម្ពុជានិងបានបញ្ជូនសិក្ខាកាមទៅធ្វើការនៅក្រៅប្រទេសហើយនេះគឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃ ព្រះរាជណាចក្រកម្ពុជា ជាពិសេសកាត់បន្ថយភាពគ្មានការងារធ្វើរបស់ប្រជាជនខ្មែរនាពេលបច្ចុប្បន្នផងដែរ និយាយដោយចំទៅក្រុមហ៊ុនពិតជាបានរួមចំណែកក្នុងការលើកស្ទួយជីវភាពរបស់ប្រជាជនកម្ពុជានិងលុបបំបាត់គម្លាតរវាងអ្នកមាននិងអ្នកក្រតាមសេណារីយោគោលនយោបាយរបស់រដ្ឋាភិបាល។
គួររំលឹកថាការបញ្ជូនសិក្ខាកាមទៅធ្វើការនៅប្រទេសជប៉ុនលើកនេះពុំមែនជាលើកទីមួយនោះទេព្រោះក្រុមហ៊ុននេះធ្លាប់បានបញ្ជូនសិក្ខាកាមទៅធ្វើការនៅប្រទេសជប៉ុនជាច្រើនដងច្រើនលើកមកហើយពេលនេះថ្ងៃនេះជាជោគជ័យថ្មីមួយទៀតរបស់ក្រុមហ៊ុន ក៏ដូចជាប្រជាជនខ្មែរដែលកំពុងស្វែងរកការងារធ្វើម្យ៉ាងទៀតក្រុមហ៊ុនមានលក្ខណៈងាយស្រួលនិងជាទីទុកចិត្ត សម្រាប់ប្រជាជនខ្មែរទូទៅប្រទេសដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន ម្យ៉ាងដោយបទពិសោធន៍ដែលបានអនុវត្តន៍កន្លងមក ជាពិសេសក្រុមហ៊ុននេះបានឈរជើងនៅប្រទេសកម្ពុជាជាច្រើនឆ្នាំមកហើយក្រុមហ៊ុនមិនត្រឹមតែមានការជឿទុកចិត្តនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ សូម្បីក្រុមហ៊ុននិង រោចក្រនានានៅប្រទេសជប៉ុនក៏បានជឿទុកចិត្តនិងបានសហការជាមួយក្រុមហ៊ុន យ៉ាងល្អផងដែរ។
ជាសក្ខីកម្មយ៉ាងច្បាស់លាស់និងប្រចក្សនៅចំពោះមុខប្រជាជនជាពិសេសចំពោះមុខអ្នកសារព័ត៌មានជាច្រើន សិក្ខាកាមដែលបានត្រៀមហោះហើរទៅធ្វើការនៅប្រទេសជប៉ុន តាមជើងយន្តហោះOZ740 បានអបអរ និងកោតសរសើរថាក្រុមហ៊ុន AAHR ពិតជាមិនធ្វើអោយពួកគាត់ខកបំណងឡើយ។
គោលការសំខាន់សម្រាប់ប្រជាជនដែលចង់ទៅធ្វើការនៅប្រទេសជប៉ុន
ជនបរទេសដែលមានបំណងចូលប្រទេសជប៉ុន ជាគោលការណ៍ចាំបាច់ត្រូវទទួលបាន “វីសា” ដែលចេញដោយស្ថានទូតជប៉ុន(ស្ថាប័នក្រសួងការបរទេស)នៅបរទេស ប៉ុន្តែមិនមែនមានន័យថាឲ្យតែមានវីសាគឺអាចចូលប្រទេសជប៉ុនបាននោះឡើយ។ ពេលអ្នកមកដល់ប្រទេសជប៉ុន អ្នកត្រូវឆ្លងកាត់ការត្រួតពិនិត្យចាំបាច់ដើម្បីទទួលបាន “លក្ខណៈសម្បត្តិស្នាក់នៅ” ទៅតាមសកម្មភាពដែលចង់ធ្វើនៅក្នុងប្រទេសជប៉ុនដោយទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌នៅឯព្រលានយន្តហោះជាដើម។ ហេតុនេះ “វីសា” និង “លក្ខណៈសម្បត្តិស្នាក់នៅ” គឺជាបែបបទ ដែលស្ថិតក្រោមសមត្ថកិច្ចនៃស្ថាប័នផ្សេងគ្នា។
សូមបញ្ជាក់ថា សិក្ខាកាមដែលមកដល់ ទឹកដីជប៉ុនទាំងអស់ដែលបានសិក្សារៀនសូត្រ ជាពិសេសអ្វីដែលសាលា AAHR ក្រោមការគ្រប់គ្រង អគ្គនាយិកា រាជ សំណាង និង នាយកគ្រប់គ្រងទៅ លោក ស៊ូ អាប់ឌុលរ៉ាសាក់ និង បុគ្គលិក បានបង្រៀនកូនសិស្សយ៉ាងមានប្រសិទ្ធិភាព ដើម្បីប្រើប្រាស់ទៅលើការងារ ជនជាតិជប៉ុនផ្ទាល់បានកោតសរសើរចំពោះសិក្ខាកាមខ្មែរថាធ្វើការងារបានល្អហើយមានអាកប្បកិរិយាសមរម្យថ្លៃថ្នូរជាងសាសន៍ដទៃ។
សិក្ខាកាមខ្មែរមានការទទួលខុសត្រូវ រួសរាយរាក់ទាក់ ចេះជួយយកចិត្តទុកដាក់និងអនុគ្រោះអោយគ្នា ចេះចែករំលែក និងផ្តល់ស្នាមញញឺមជានិច្ចមិនថាក្នុងពេលហត់នឿយឬសប្បាយរីករាយនោះទេ កត្តាទាំងអស់នេះកើតចេញពីការគ្រប់គ្រងបានល្អ ជាពិសេសសិក្ខាម បានថ្លែងអំណរអរគុណ ដល់អគ្គនាយិកា ក្រុមហ៊ុន អគ្គនាយិកា រាជ សំណាង និងលោកគ្រូអ្នកគ្រូ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បុគ្គលិកទាំងអស់ដែលបានណែនាំនិងផ្តល់ភាពកក់ក្តៅរហូតពួកគាត់មានចំណេះចេះចាំនិងបានមកធ្វើការនៅប្រទេសជប៉ុនប្រកបដោយជោគជ័យ៕
បើចង់ដឹងព័ត៌មានបន្ថែមសូមទាក់ទងតាម អាស័យដ្ឋាន និងលេខខាងក្រោមៈ
ផ្ទះលេខ ៥៣ ផ្លូវ៥៩៦ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កម្ពុជា
Tel: 098 596 311/ 097 907 6122/ 099 76 22 23










