Connect with us

កងកម្លាំងប្រដាប់អាវុធ

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ សុខ​ សយ​ អនុប្រធានមន្ទីរស្រាវជ្រាវ​ និងបង្ក្រាបបទល្មើសព្រៃឈើ

(ព្រះវិហា)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ សុខ​ សយ​ អនុប្រធានមន្ទីរស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស​ សហការជាមួយកម្លាំងផ្នែកសឹករងឆែប​ រួមនិងមន្ដ្រីឧទ្យានុរក្ស​ ដែនជម្រកសត្វព្រៃព្រះរការ​-ឆែប​ ធ្វើការចុះបង្ក្រាប​ និងដកហូត ឈើអារជាច្រើនសន្លឹក/ដុំ​ នៅទីតាំងស្ដុកសន្និធិឈើអារ​ ចំនួន​ ០២កន្លែងដោយគ្មានលិខិតអនុញ្ញាតិ។ ប្រតិបត្តិការណ៍ចុះបង្ក្រាបនាពេលនេះ​ បានធ្វេីឡេីងកាលពីវេលាម៉ោង​ ១៣:៣០នាទី​ ថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០២៣ ។

តាមការឱ្យដឹងពីកម្លាំងសមត្ថកិច្ចជំនាញដែលចុះបង្ក្រាប​ បានឱ្យដឹងថា​ ទីតាំងចំនួន០២កន្លែង​ ដែលស្ដុកឈើប្រណិតលួចលាក់​ដែលត្រូវបានកម្លាំងចុះបង្ក្រាបនេះ​ ៖

ទី១.ស្ថិតនៅចំណុចណាំសាម ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ​ ។

ទី២.ស្ថិតនៅចំណុចព្រីងចាស់ ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ។

ជាលទ្ធផលបានធ្វើការដកហូតឈើអារប្រភេទលេខ១ (ផ្ចឹក,គគី) និងប្រភេទលេខ២ (ខ្លុង,ត្បែង) ជាច្រើន សន្លឹក/ដុំ ដោយមិនទាន់បានវាស់វែង។ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបបានឈើទាំងនោះ​ បានជួលគោយន្តកន្រ្តៃដឹកយកមករក្សាទុកនៅស្នាក់ការបរិស្ថានអូរកាប៉ុក​ និងធ្វើសំណុំបែបបទប្រគល់ទៅឱ្យជំនាញចាត់ការបន្ដតាមនីតិវិធីច្បាប់ ។

ក្រោមការចង្អុលបង្ហាញពីឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលនៃគណ:អភិបាលខេត្ត​ បានចេញចំណាត់ការទៅដល់កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក​ មន្ទីរជំនាញពាក់ព័ន្ធ​ និងគណ:បញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុក​ អោយចុះត្រួតពិនិត្យ​ បង្ក្រាប​ និងចាប់ការដឹកជញ្ជូនឈើខុសច្បាប់ទាំងអស់ នៅលើថ្នល់ជាតិដែលចេញ-ចូលខេត្ត ហើយបញ្ជូនវត្ថុតាងបទល្មើសទៅតុលាការ​ និងរាយការណ៍ជូនអភិបាលខេត្ត និងនាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រចាំ​នូវលទ្ធផលនៃយុទ្ធនាការនេះ ហើយផ្សព្វផ្សាយអោយបានទូលំទូលាយ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook