Connect with us

កងកម្លាំងប្រដាប់អាវុធ

លោក នេត សាវឿន ចេញបញ្ជាកម្លាំងនគរបាលនៅតាមគោលដៅទាំងអស់ ត្រូវក្រោកឈរដើម្បីសួរនាំអ្នកធ្វើដំណើរ ហើយត្រូវប្រើពាក្យសម្ដីឲ្យបានសមរម្យ

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានដាក់បទបញ្ជាទៅកម្លាំងនគរបាលទាំងអស់ដែលត្រូវចាំការ នៅគោលដៅបិទខ្ទប់ការធ្វើដំណើរ ពិសេសនៅរាជធានីភ្នំពេញ ត្រូវក្រោកឈរដើម្បីសួរនាំរកលិខិតធ្វើដំណើរ ហើយត្រូវប្រើប្រាស់ពាក្យសម្ដីឲ្យបានសមរម្យជាដាច់ខាត។

បទបញ្ជាដែលផ្ញើទៅកាន់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា កម្លាំងប្រចាំការនៅតាមគោលដៅ មិនត្រូវអង្គុយ សួរនាំអ្នកធ្វើដំណើរនោះទេ ហើយជាពិសេសក៏មិនត្រូវរុញដាក់គ្នាដើម្បីសម្រេចក្នុងការអនុញ្ញាតឲ្យធ្វើដំណើរនោះដែរ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook