ប្រែសម្រួលៈ ឈិត សំណាង (រដ្ឋធានីគៀវ)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បង្ហាញថា Baghmut ត្រូវបានវាយប្រហារដោយរុស្ស៊ី រហូតដល់ពេលនេះត្រូវបានខូចខាតទាំងស្រុងនៅក្នុងទីក្រុងទាំងមូល ប៉ុន្តែក៏បដិសេធមិនបញ្ជាក់ថា រុស្ស៊ីបានឈ្នះនិងកាន់កាប់ Baghmut ទាំងអស់តាមការប្រកាសរបស់រុស្ស៊ីនោះទេ។
ទីភ្នាក់ងារសារព័ត៌មានបរទេសបានចុះផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយអំពី Baghmut ភាគខាងកើតអ៊ុយក្រែនភាគថាជាគោលដៅនៃការវាយប្រហាររបស់រុស្ស៊ីអស់រយៈពេលជាច្រើនខែមក ហើយរុស្ស៊ីបានចេញមកប្រកាសជ័យជម្នះនៅក្រុង Baghmut ថាក្រុង Baghmut ត្រូវបានខូចខាតទាំងស្រុងទ តែទោះយ៉ាងណាមកដល់ពេលនេះ ទីក្រុង Baghmut នៅតែស្ថិតក្នុងបេះដូងរបស់ប្រជាជនអ៊ុយក្រែនដដែល។

ទោះយ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ដែលបានធ្វើដំណើរចាកចេញពីអ៊ុយក្រែនតាមយន្តហោះរបស់ប្រទេសបារាំងទៅជួបមេដឹកនាំប្រទេសឧស្សាហកម្មឈានមុខគេរបស់ពិភពលោក (G7) នៅថ្ងៃបិទកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុន នៅតែបដិសេធមិនទទូលថារុស្ស៊ីឈ្នះទាំងស្រុងនោះទេ។ តើវាពិតជាអាចទៅរួចទេក្នុងការចាប់យក Baghmut? បន្ទាប់ពីថ្ងៃសៅរ៍សប្តាហ៍មុន លោក Yevgeny Prigosin មេដឹកនាំក្រុមទាហានស៊ីឈ្នួល’Wagner’ របស់រុស្ស៊ីបានអះអាងថា ក្រុមទាហានស៊ីឈ្នួល Wagner ដែលត្រូវបានចាត់ចែងដោយកងទ័ពរុស្ស៊ី បានដឹកនាំការឡោមព័ទ្ធទីក្រុង Baghmut អស់រយៈពេលជាច្រើនខែពេលនេះបានកាន់កាប់ Baghmut ទាំងស្រុងដោយ’Wagner’ ដែលត្រូវបានចាត់ចែងដោយកងទ័ពរុស្ស៊ី ដែលបានដឹកនាំការឡោមព័ទ្ធទីក្រុង Baghmut អស់រយៈពេលជាច្រើនខែមកនោះបានទទួលជោគជ័យហើយ។
អ្នកវិភាគលើកឡើងថា Baghmut ជាទីក្រុងដែលមានតម្លៃយុទ្ធសាស្ត្រតិចតួចសម្រាប់រុស្ស៊ី។ ប៉ុន្តែជនជាតិរុស្ស៊ីអាចកាន់កាប់ក្រុងបាកមុតបាន។ វានឹងក្លាយជាជ័យជម្នះជានិមិត្តរូបសម្រាប់រុស្ស៊ីក្នុការធ្វើសង្គ្រាមអូសបន្លាយពេលវេលាជាង១០ខែ បន្ទាប់ពីចាប់ផ្តើមប្រយុទ្ធនឹងសង្រ្គាមនៅអ៊ុយក្រែនតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២កន្លងមក។
សូមបញ្ជាក់ថា ខណៈពេលដែលមន្ត្រីយោធាលោកខាងលិចប៉ាន់ស្មានថា ទាហានរុស្ស៊ីប្រហែល ២០,០០០-៣០,០០០ នាក់ត្រូវបានសម្លាប់ឬរងរបួសនៅក្នុងការប្រយុទ្ធនៅ Baghmut ។
ប្រភព៖ BBC






