អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បាននិយាយថា កងកម្លាំងទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group បានព្យាយាមលាក់បាំងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានអាវុធពីអន្តរជាតិ
សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ហើយកំពុងស្វែងរកផ្លូវដឹកជញ្ជូនការផ្គត់ផ្គង់បែបនេះតាមរយៈប្រទេសម៉ាលី ។
លោក Miller បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា កងកម្លាំងស៊ីឈ្នួលឯកជនដែលកំពុងជួយប្រយុទ្ធឲ្យកងទ័ពរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន សុខចិត្តប្រើប្រាស់ឯកសារក្លែង
ក្លាយដើម្បីដឹកជញ្ជូនសម្ភារៈយោធាឆ្លងកាត់ប្រទេសម៉ាលី ។

អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ក្រុមទាហានស៊ីឈ្នួល Wagner Group កំពុងស្វែងរកការដឹកជញ្ជូនសម្ភារៈយោធាដែលពួកគេទិញពីបរទេសដើម្បីជួយដល់សង្រ្គាមរបស់រុស្ស៊ី តាមរយៈប្រទេសម៉ាលី ដែលជា
ភាគីទី៣ ហើយមានឆន្ទៈប្រើប្រាស់ឯកសារមិនពិតសម្រាប់ប្រតិបត្តិការទាំងនេះ” ។
ជាការឆ្លើយតបលើបញ្ហានេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមនុស្ស និងអង្គភាពនានានៅទូទាំងទ្វីបជាច្រើន ដែលត្រូវបានរកឃើញថា គាំទ្រប្រតិបត្តិការយោធារបស់ក្រុម Wagner Group ហើយទីក្រុង
វ៉ាស៊ីនតោននឹងមានរឿងនិយាយបន្ថែមទៀតក្នុងពេលឆាប់ៗនេះ លើការប៉ុនប៉ងដឹកជញ្ជូនសម្ភារៈយោធាតាមរយៈប្រទេសម៉ាលី ។
គួរបញ្ជាក់ថា កន្លងមកមេដឹកនាំយោធារបស់ប្រទេសម៉ាលី និងរុស្ស៊ី ធ្លាប់បានចាត់ទុកក្រុមទាហាន Wagner Group នៅក្នុងប្រទេសម៉ាលីមិនមែនជាទាហានស៊ីឈ្នួលទេ ប៉ុន្តែប្រទេសនេះចាត់ទុកពួកគេជាគ្រូ
បង្ហាត់ដល់កងទ័ពក្នុងតំបន់ជាមួយនឹងសម្ភារៈយោធាដែលបានទិញពីប្រទេសរុស្ស៊ី ៕



