Connect with us

ព័ត៌មានទាន់ហេតុការណ៍

លោកមេ​ត​វេ​ដេ​វ​ព្រមាន​ថា “​មហន្តរាយ​នុយក្លេអ៊ែរ​” ទំនង​កើតឡើង​បើ​លោក​ខាងលិច​បន្ត​ផ្គត់ផ្គង់​អាវុធ​កាន់តែ​សាហាវ​នោះ

 

មនុស្សជំនិត​រូប​របស់​លោក​ពូ​ទី​ន​បាន​ព្រមាន​ថា “​មហន្តរាយ​នុយក្លេអ៊ែរ​” នឹង​កាន់តែ​ទំនង​កើតឡើង​ប្រសិន​បើ​លោក​ខាងលិច​បន្ត​ផ្គត់ផ្គង់​ដល់​​អ៊ុយ​ក្រែន​ជាមួយនឹង​អាវុធ​កាន់តែ​សាហាវ​នោះ

លោក ឌី​មី​ទ្រី មេ​ត​វេ​ដេ​វ (Dmitry Medvedev)​អតីត​ប្រធានាធិបតី​រុស្ស៊ី បានធ្វើការ​កត់សម្គាល់​យ៉ាង​ក្តៅគគុក​បែបនេះ បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន បាន​និយាយថា លោក​នឹង​គាំទ្រ​កិច្ចខិតខំ​ប្រឹង

ប្រែង​រួមគ្នា​ដើម្បី​បណ្តុះបណ្តាល​អ្នកបើក​យន្តហោះ​អ៊ុយ​ក្រែន​ឱ្យ​ចេះ​បើក​យន្តហោះ​ចម្បាំង F-16​។​

​រុស្ស៊ី ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​ច្រើន​ជាង​រដ្ឋ​ដទៃ​ទៀត បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា លោកខាងលិច​កំពុង​ចូលរួម​ក្នុង​សង្គ្រាម​ប្រូក​ស៊ី​(​តំណាង​)​ជាមួយ​រុស្ស៊ី​នៅ​អ៊ុ​យក្រែន ដែល​អាច​ប្រែ​ទៅ​ជា​ជម្លោះ​កាន់តែ​ធំ​។​

​សហរដ្ឋ​អាម៉េរិក​បាន​ផ្តល់​ជំនួយ​សន្តិសុខ​ចំនួន ៣៧ ពាន់​លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែន​ចាប់តាំងពី​លោកពូទីន​បាន​បញ្ជូន​ទាហាន​ចូល​ទៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​។​

​លោក​មេ​ត​វេ​ដេវបាន​និយាយ​ទាំង​កំហឹង​ដាក់​លោកខាងលិច ថា “​អាវុធ​កាន់តែច្រើន​ត្រូវបាន​ផ្គត់ផ្គង់ ពិភពលោក​នឹង​កាន់តែ​មាន​គ្រោះថ្នាក់​ខ្លាំង​ឡើង​”​។​

​លោក​មេ​ត​វេ​ដេ​វ​ត្រូវបាន​ដកស្រង់​សម្តី ដោយ​និយាយថា “​ហើយ​ការ​ដែល​អាវុធ​ទាំងនោះ​កាន់តែ​សាហាវ​ឡើង សេណា​រី​យ៉ូ​កាន់តែ​ទំនង​ជា​ក្លាយទៅជា​អ្វី​ដែល​គេ​និយម​ហៅ​ថា​មហន្តរាយ​នុយក្លេអ៊ែរ​”៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook