Connect with us

ព័ត៌មានទាន់ហេតុការណ៍

ចង់រត់ទៅណា? កូនកំលោះចង់រត់គេចខ្លួន កូនក្រមុំដេញតាមចាប់ចម្ងាយ ២០គីឡូ អូសកមកឱ្យអង្គុយស្បថស្បែក្នុងពិធីសែនព្រេន

 

អូននឹងតាមចាប់បងមកវិញឱ្យបាន! កូនក្រមុំឥណ្ឌាស្លៀកឈុតអាពាហ៍ពិពាហ៍ ដេញតាមចាប់កូនកំលោះរត់គេចពីពិធីសែនព្រេន ២០គីឡូម៉ែត្រ អូសកមកឱ្យអង្គុយស្បថស្បែក្នុងពិធីសែនព្រេនវិញ។តាមរបាយ

ការណ៍របស់ Indiatoday បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ អ៊ុតដនប្រាថេត ប្រទេសឥណ្ឌា បុរស-ស្ត្រី ១គូដែលមានសម្ព័ន្ធភាពស្នេហ៍ជាមួយគ្នាជាង ២ឆ្នាំមកហើយនោះ នៅទីបំផុត ថ្ងៃសែន

ព្រេនក៏ត្រូវបានកំណត់ឡើងក្រោយពីការចរចាគ្នារវាងក្រុមគ្រួសារទាំង២ រួចរាល់ហើយ តែយ៉ាងណាក្ដី លុះដល់ថ្ងៃធ្វើពិធី ស្រាប់តែកូនកំលោះបែរជាមិនមកបង្ហាញខ្លួន…។

កូនក្រមុំដែលតែងខ្លួនទ្រង់គ្រឿងយ៉ាងស្អាតនោះ ត្រូវអង្គុយរង់ចាំយ៉ាងគ្មានទីបញ្ចប់។ លុះរង់ចាំយូរពេក ក៏នឹកចម្លែកចិត្ត រហូតដល់ត្រូវទូរស័ព្ទតាម តែខាងកូនកំលោះក៏ដោះសាថា កំពុងតែទៅទទួលយកម្ដាយមក

ចូលរួមពិធី។ គ្រាន់តែកូនក្រមុំបានឮបែបហ្នឹងភ្លាម ក៏នឹកសង្ស័យថា កូនកំលោះច្បាស់ជាកំពុងរៀបផែនការរត់គេចពីពិធីសែនព្រេននេះហើយ…មិនបង្អង់យូរ នាងក៏ចេញតាមប្រមាញ់កូនកំលោះភ្លាមតែម្ដង។

ដេញតាម រហូតទៅចាប់បាន ខណៈកូនកំលោះកំពុងឡើងឡានក្រុងនៅជិតប៉ុស្តប៉ូលិស ដែលស្ថិតនៅឆ្ងាយពីកន្លែងធ្វើពិធីសែនព្រេនដល់ទៅ ២០គីឡូម៉ែត្រ។ ពេលនោះរឿងដ្រាម៉ា ក៏កើតឡើងយ៉ាងក្ដៅគគុករវាង
អ្នកទាំង២។ តែទីបំផុត កូនក្រមុំក៏នាំកូនកំលោះត្រឡប់ទៅធ្វើពិធីស្បថស្បែសែនព្រេនបានសម្រេចដូចបំណង នៅមុខមេបាទាំង ២គ្រួសារយ៉ាងស្ងៀមស្ងាត់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook