Connect with us

ព័ត៌មានទាន់ហេតុការណ៍

បេឡារុស្ស បង្ហើប រុស្ស៊ីបានចាប់ផ្តើមដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ

ប្រែសម្រួលៈ ឈិត សំណាង(បេឡារុស្)៖  ប្រធានាធិបតីបេឡារុស្សលោក អាឡិចសាន់ឌឺ លូកាឆេនកូបាន បង្ហើបថា ការផ្ទេរអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រពីរុស្ស៊ីទៅបេឡារុស្សបណ្តើរៗហើយ ប្រទែសទាំងពីរបានចាប់ផ្តើមបន្ទាប់ពីភាគីទាំងពីរបានប្រកាសផែនការកាលពីខែមីនាកន្លងមក។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងការពារជាតិបេឡារុស្ស និងរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយសម្រាប់ការរក្សាទុកអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួននៅឯកន្លែងពិសេសមួយនៅក្នុងប្រទេសបេឡារុស្ស ដោយបានយតម្លៃថា ការ​ផ្លាស់​ប្តូរ​ទីតាំង​នឹង​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ប្រមាណ​១​ខែ​។

ក្រោយមក ប្រធានាធិបតីអាឡិចសាន់ឌឺ លូកាឆេនកូ នៃប្រទេសបេឡារុស្ស បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ការដឹកជញ្ជូនអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រទៅប្រទេសបេឡារុស្ស បានចាប់ផ្តើម ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​វា​មិន​ត្រូវ​បាន​គេ​បង្ហាញ​នោះ​ទេ តើ​រុស្ស៊ី​នឹង​ដឹកជញ្ជូន​អាវុធ​នុយក្លេអ៊ែរ​ប៉ុន្មាន​ទៅ​បេឡារុស្ស?

អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ វាគឺជាក្បាលគ្រាប់នុយក្លេអ៊ែរតូចមួយ ដែលអាចដាក់ពង្រាយនៅលើសមរភូមិ និងវាយប្រហារគោលដៅក្នុងតំបន់ដែលមានកំណត់ទិសដៅច្បាស់។ ដោយមិនបណ្តាលឱ្យមានការរីករាលដាលនៃវិទ្យុសកម្ម តូចបំផុតគឺតិចជាង ១ គីឡូតោន ហើយធំបំផុតគឺតិចជាង 100 គីឡូតោន មិនដូចអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដែលអាចបំផ្លាញបានជាង 1,000 គីឡូតោន។

ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រកាស​ពី​ផែនការ​ចល័ត​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ទៅកាន់​ប្រទេស​បេឡារុស​នៅ​ថ្ងៃ​ទី ២៥ ខែ មីនា ឆ្នាំ ១៩៩១។

រដ្ឋាភិបាលអាមេរិកជឿជាក់ថា ប្រទេសរុស្ស៊ីមានអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រប្រហែល ២,០០០ គ្រាប់ រួមទាំងគ្រាប់បែកសម្រាប់នាវាផ្ទុកយន្តហោះ និងក្បាលគ្រាប់សម្រាប់មីស៊ីលរយៈចម្ងាយខ្លី និងអាវុធរចនាប័ទ្ម cannonball៕

ប្រភព៖ theguardian

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook