Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួប១១ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស

ខេត្តកណ្តាល៖ នៅបញ្ជាការដ្ឋានអង្គរក្ស នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍គម្រប់ខួប ៣០ឆ្នាំ នៃថ្ងៃប្រកាសបង្កើតកងវរសេនាតូចលេខ ២៤៦ (២៤ មិថុនា ១៩៩០ -២៤ មិថុនា ២០២នប០) និងខួបអនុស្សាវរីយ៍គម្រប់១១ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស (០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០)។

សូមបញ្ជាក់ថា ពិធីរំលឹកខួប១១ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ដោយមានការចូលរួមបណ្តាអង្គទូត សេនានុព័ន្ធ អនុព័ន្ធយោធា នៃប្រទេសជាមិត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងការពាជាតិ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ពលទាហាន និងភ្ញៀវជាតិ-អន្តរជាតិចូលរួមយ៉ាងសន្ធឹកសន្ធាប់ ដោយមានការតាំងបង្ហាញយោធបរិក្ខាផ្សេងៗផងដែរ។

សូមរំឮកថា បញ្ជាការដ្ឋានអង្គរក្ស ត្រូវបានបង្កើតឡើងដាក់ឲ្យចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ។ បញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្រោមការដឹកនាំ បញ្ជាផ្ទាល់ របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ជាអ្នកធានា ផ្គត់ផ្គង់ភស្តុភារ ហិរញ្ញវត្ថុ គ្រឿងបំពាក់កម្លាំង និងហ្វឹកហ្វឺន។

នៅក្នុងឱកាសប្រារព្ធខួបបង្កើតកងវរសេនាតូចលេខ ២៤៦ (២៤ មិថុនា ១៩៩០ -២៤ មិថុនា ២០២នប០) និងខួបអនុស្សាវរីយ៍គម្រប់១១ឆ្នាំ ថ្ងៃប្រកាសបង្កើតបញ្ជាការដ្ឋានអង្គរក្ស (០៤ កញ្ញា ២០០៩ -០៤ កញ្ញា ២០២០) សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានផ្ញើសារជូនពរផងដែរ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook