កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមការវាយប្រហារនៅខែមិថុនាជាមួយនឹងការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃព្រហស្បតិ៍
ដោយបានសម្លាប់មនុស្សយ៉ាងតិចបីនាក់និងបង្ករបួសមនុស្សជាច្រើនទៀត។
ក្រោយការវាយប្រហារចំនួន១៧លើកលើរដ្ឋធានីអ៊ុយក្រែនកាលពីខែឧសភា ភាគច្រើនដោយដ្រូនផលិតនៅអ៊ីរ៉ង់ កងកម្លាំង
រុស្ស៊ីបានវាយប្រហារទីក្រុងនេះជាថ្មីកាលពីដើមថ្ងៃព្រហស្បតិ៍ដោយបំផ្លាញអាគារមនុស្សរស់នៅជាច្រើននិងគ្លីនិចវេជ្ជសាស្ត្រ
មួយ។ អ្នកស្លាប់ពីរនាក់ជាកុមារ នេះបើតាមមន្ត្រីក្រុង។
សូមបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែនកាន់តែស្ទាត់ក្នុងការស្ទាក់កំទេចដ្រូននិងកាំជ្រួចរុស្ស៊ី តែក្នុងករណីខ្លះកំទេចដ្រូននិង
កាំជ្រួចបង្កអគ្គិភ័យនិងរបួសមនុស្សនៅតាមអាគារនិងនៅលើដី។
កាលពីថ្ងៃពុធ រុស្ស៊ីក៏បានធ្វើការវាយប្រហារតាមអាកាសចំនួនបីលើតំបន់ឃើសុនភាគខាងត្បូង នៅពេលការវាយប្រហារ
ដោយកាំជ្រួចនិងកាំភ្លើងធំត្រូវបានរាយការណ៍នៅផ្នែកផ្សេងទៀតនៃតំបន់នេះ៕
