Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បន្តចុះជួបកម្មករ កម្មការិនីជិត ២ ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង 

នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំ ណាលជាមួយកម្មករ កម្មការិនី សរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន ៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជំនួបសំណេះសំណាលនេះ ប្រព្រឹត្តធ្វើនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី មាន ជ័យ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាម គ្គី មាន ជ័យ ខេត្តកំពង់ឆ្នាំងនេះ ចំនួន ២ដងរួចមកហើយកាលពីឆ្នាំ២០១៨។ សម្រាប់ជំនួបនៅថ្ងៃនេះ គឺជាជំនួបលើកទី៣ហើយ ដែលមានកម្មក រ  កម្មការិនី ចូលរួមសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រ សហ គ្រា ស ចំនួន៥ ដែលកំពុងដំណើរការអាជីវ កម្មក្នុង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថារោងចក្រ សហគ្រាសទាំង៥ ដែលអនុញ្ញាត ឱ្យ កម្មករ កម្មការិនី ជួបសំណេះសំណាលនឹងសម្តេចតេជោនេះ  ជាប្រភេទរោង ចក្រកាត់ ដេរ  ចំនួន៣, ផលិតផលធ្វើ ដំណើរ និងកាបូបចំនួន១ និងដេរស្បែកជើងចំនួន១។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំ ចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស កាណាដា ប្រទេសជប៉ុន។ល។

បន្ទាប់ពីបានខកខានជាច្រើនឆ្នាំដោយ សារការរាតត្បាតនៃជំងឺកូវីដ១៩នោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានដាក់ចេញកម្ម វិធីចុះជួបកម្មករកម្មការិនីជុំទី២ ដោយចាប់ ផ្តើមនៅថ្ងៃទី២២ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ ហើយសម្ដេច តេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មីនិងបន្ថែមវិសាល ភាព ដល់ កម្ម ការិនីដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។

ដូច្នេះជំនួបថ្ងៃនេះ គឺជាជំនួបលើកទី៦ ហើយ សម្រាប់ជុំទី២នេះ ដែលមានកម្មករ និយោ ជិតសរុប  ប្រមាណ ១១ម៉ឺន ៣ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន ១៣ លើកទៀត ដែល នឹង ជួបកម្មករនិយោជិតសរុបប្រមាណ ២២ម៉ឺន ២ពាន់នាក់ទៀត។
សូមរំលឹកថា កាលពីឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់កម្មវិធីចុះ ជួប សំណេះសំណាលជាមួយកម្មករ កម្ម ការិនីតាមរោងចក្រ សហគ្រាសនានានៅទូទាំង ប្រទេស។

ការចុះជួបដោយផ្ទាល់ជាមួយកម្មករ កម្មការិនី តាមរោងចក្រ
សហគ្រាស នេះ សម្តេចតេជោ មានគោល ដៅស្វែងយល់ពីសុខទុក្ខរបស់កម្មករ កម្ម ការិនី ហើយ ឆ្លើយតបនូវតម្រូវការរបស់ពួកគេ។ គោលដៅពិសេសនោះ សម្តេចតេជោ ចង់បង្កើតឱ្យ មានភាពសុខដុមនៅតាមរោងចក្រ សហគ្រាសតែម្តង ដើម្បីធានាភាពប្រសើរនៃច្រវាក់ ផ  លិតកម្មកាត់ដេរ និងវាយនភណ្ឌនៅកម្ពុជា។

ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ បានចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ ២០ ១៧ដល់ថ្ងៃទី១ខែឧសភាឆ្នាំ ២០១៩ សម្តេចតេជោ បានជួប សំណេះសំណាល ជាមួយកម្មករ និយោជិតចំនួន ៧៧លើក ដែលមានកម្មករនិយោជិត ចំនួន ប្រមាណ ១លាននាក់។

សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហ គ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិ បាល។ នៅឆ្នាំ២០២៣នេះ កំពង់ឆ្នាំង មានរោង ចក្រ សហគ្រាសចំនួន ១៧៣ មានកម្មករ និយោ ជិតជាង ៥ម៉ឺន នាក់។ ក្នុងនោះរោង ចក្រ សហគ្រាសវិស័យកាត់ ដេរ ចំនួន ២០ មានកម្មករនិយោជិត សរុបជាង ៤ម៉ឺន ៧ ពាន់នាក់ និងជាខេត្តទី៨ ដែលមានការ អភិវឌ្ឍ រោងចក្រ សហ គ្រាស ច្រើន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook