នៅព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបន្តចុះជួបសំណេះសំណាលជា មួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរអាជីវកម្ម ក្នុងស្រុកកំពង់ ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលពិធីជួបសំណេះសំណាល នេះប្រព្រឹត្តធ្វើនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង។
ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា ជំនួបថ្ងៃនេះមានកម្មក រ កម្ម ការិនីចូលរួមសរុបចំនួន ១៨,០៥៧នាក់ មកពីរោងចក្រ សហ គ្រា សចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុង ស្រុកកំពង់ ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
បើតាមឯកឧត្តមរដ្ឋមន្រ្តីឲ្យដឹងនោះថា រោងចក្រ សហគ្រាសទាំង១១ ដែលអនុ ញ្ញាត ឱ្យ កម្មករ កម្មការិនីជួបសំណេះ សំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង ចក្រកាត់ ដេរ ចំនួន៣, ផលិតផលធ្វើ ដំណើរ និងកាបូបចំនួន២, បោះពុម្ពលើស្បែកជើងកីឡាចំនួន១, ផលិតសម្ភារ:ការដូចំនួន១ និងផលិតជ័រ និងផ្លាស្ទិកចំនួន១ ។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំ ចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហ គមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស កាណាដា ប្រទេសជប៉ុន។ល។
សូមជម្រាបថា ជំនួបថ្ងៃនេះ គឺជាជំនួបលើកទី៧ហើយ សម្រាប់ជុំទី២ ដែលបានចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២ ៣កន្លងមកនេះ។ ក្នុងជំនួប ៧លើកនេះ មានកម្មករ និយោជិតសរុប ប្រមាណ ១៣ ម៉ឺន ១ពាន់នាក់។ សម្តេចតេជោ គ្រោងជួបចំនួន ១២លើកទៀត ដែល នឹង ជួបកម្មករនិយោជិតដែលមានចំនួនសរុបប្រមាណ ២០ម៉ឺន ៤ពាន់នាក់ទៀត ។
ក្នុងជំនួបជា មួយកម្មករ កម្មការិនីជុំទី២ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ សម្ដេច តេជោ បានប្រកាសអនុវត្តកម្មវិធីចាស់ សកម្មភាពថ្មី និងបន្ថែមវិសាល ភាព ដល់ កម្ម ការិនី ដែលមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។
សូមរំលឹកថា ដំណើរចុះជួបកម្មករ កម្ម ការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០ ១៧ ដល់ថ្ងៃទី១ ខែឧស ភា ឆ្នាំ២០១៩ សម្តេចតេជោនាយករដកឋមន្រ្តី បានជួប សំណេះសំណាល ជាមួយកម្មករ និយោជិតបានចំនួន ៧៧លើក ដែលមានកម្មករនិយោជិត ចំនួន ប្រមាណ ១លាននាក់៕