ប្រែសម្រួលៈ ឈិត សំណាង (Amazon)៖ ប្រទេសកូឡុំប៊ី បានរកឃើញក្មេងចំនួន ៤នាក់ ដែលបានបាត់ខ្លួននៅក្នុងព្រៃ Amazon អស់រយៈពេល ៤០ថ្ងៃ បន្ទាប់ពីពួកគេបានរួចជីវិតពីគ្រោះថ្នាក់ធ្លាក់យន្តហោះ តាំងពីថ្ងៃទី១ ខែឧសភា កន្លងទៅ។
នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា ទាហានកូឡុំប៊ី និងអ្នកជួយសង្គ្រោះបានរកឃើញកុមារកូឡុំប៊ី ៤នាក់ ដែលបានបាត់ខ្លួននៅក្នុងព្រៃអាម៉ាហ្សូន។ ក្មេងទាំង៤នាក់បានបាត់ខ្លួនមានរយៈពេលជាងមួយខែហើយ បន្ទាប់ពីបានរួចជីវិតពីការធ្លាក់យន្តហោះដឹកអ្នកដំណើរនៅកណ្តាលព្រៃAmazon។ តាំងពីថ្ងៃទី១ ខែឧសភា កន្លងទៅ គេបានរកឃើញថាកុមារ ស្ថិតក្នុងស្ថានភាពខ្វះអាហារូបត្ថម្ភ និងមានដាននៃសត្វល្អិតខាំនៅលើខ្លួនរបស់គាត់ ថ្មីៗនេះគាត់ត្រូវបានគេយកពីតំបន់ព្រៃទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយថា កុមារទាំង៤នាក់ គឺជាអ្នកនៅរស់រានមានជីវិតពីឧបទ្ទវហេតុធ្លាក់យន្តហោះ ដែលក្រុមអ្នកជួយសង្គ្រោះ និងទាហានបានព្យាយាមស្វែងរកអស់រយៈពេលមួយខែកន្លងមកនេះ។ តាមរយៈការប្រទះឃើញក្មេងនេះនៅរស់នៅកណ្តាលព្រៃអស់រយៈពេល ៤០ថ្ងៃ វាជាដំណឹងល្អសម្រាប់ប្រទេសទាំងមូល។
មេដឹកនាំកូឡុំប៊ីក៏បានបង្ហោះព័ត៌មានអំពីការរកឃើញកុមារទាំង៤នាក់ និងចែករំលែករូបភាពពីក្រុមជួយសង្គ្រោះផងដែរ។ ប៉ុន្តែស្ថានភាពរាងកាយរបស់កុមារមិនត្រូវបានគេបង្ហាញឱ្យដឹងឡើយ ជា ផ្លូវការឡើយ។
អ្នកទាំងបួនបានរួចរស់ជីវិតពីការធ្លាក់យន្តហោះកាលពីថ្ងៃទី ១ ខែឧសភា ដែលបានសម្លាប់អ្នកបើកបរយន្តហោះ Hernando Murcia Morales និងមេដឹកនាំកុលសម្ព័ន្ធ Yarupari Herman Mendoza ។ រួមជាមួយប្រពន្ធរបស់គាត់ Magdalena Valencia ឪពុកនិងម្តាយរបស់កុមារបានស្លាប់នៅក្នុងការធ្លាក់យន្តហោះនេះផងដែរ។
កន្លងមក ទាហានកងកម្លាំងពិសេសកូឡុំប៊ីរាប់រយនាក់ និងអ្នកស្ម័គ្រចិត្តជួយសង្គ្រោះត្រូវបានដាក់ពង្រាយ។ រួមជាមួយអ្នកភូមិជាង ៧០ នាក់ដែលមានជំនាញនៅក្នុងតំបន់នោះ បានចាប់ផ្តើមប្រតិបត្តិការស្វែងរកដ៏ធំនៅទូទាំង Amazon ។ បន្ទាប់ពីរកឃើញដានដែលក្មេងៗ បាត់បង់នៅក្នុងព្រៃ ពេញមួយសប្តាហ៍កន្លងមកនេះ។ មន្ត្រីបានរកឃើញដានដូចជាស្នាមជើង ក្រណាត់កន្ទបដែលប្រើរួច។ ហើយដបធ្លាក់ ក្រុមគ្រួសារកុមារបានបង្ហាញថា កូនច្បងក្នុងក្រុមមានបទពិសោធន៍ដើរលេង ហើយមានសង្ឃឹមថានឹងអាចនាំកូនមករស់បាន៕




