Connect with us

ព័ត៌មានជាតិ

សាលាមត្តេយ្យសហគមន៍មិត្តភាពកម្ពុជា-ចិន

ស្វាយរៀង៖ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សាលាមត្តេយ្យសហគមន៍មិត្តភាពកម្ពុជា-ចិន ត្រូវបានដាក់ឱ្យដំណើរការនិងប្រគល់ជូនភូមិវាយ  ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជាដែលបានផ្តល់អំណោយតាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលក្នុងការសាងសង់អគារទាំងមូលរបស់មត្តេយ្យសហគមន៍មិត្តភាពកម្ពុជា-ចិន ហើយលោកជំទាវក៏បាននូវការកោតសរសើរនិងវាយតម្លៃខ្ពស់ឯកឧត្តម  កឹមរ័ត្ន  វិសិដ្ឋ  ប្រធានក្រុមប្រឹក្សាវេទិកាសម្ព័ន្ធសង្គមស៊ីវិល  និង

ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ដែលបានជួយសម្របសម្រួលដល់កិច្ចដំណើរការកសាងមត្តេយ្យសហគមន៍នេះឡើង។

លោកជំទាវរដ្ឋមន្ត្រីក៏បានគូសរំលេចពីទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិនក្នុងនាមអាណាព្យាបាលនិងសិស្សានុសិស្សចំនួន២៥នាក់ លោក ឈាង គឿន មេភូមិវាយបានគូសបញ្ជាក់ថា

ប្រជាជននៅក្នុងភូមិវាយមានសេចក្តីរីករាយដោយទទួលបានអំណោយដ៏ថ្លៃថ្លាពីមិត្តចិនដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចបង្កើនធនធានមនុស្សនៅកម្ពុជាចាប់ពីកម្រិតមត្តេយ្យ។

គួរបញ្ជាក់ថាសាលានេះបង្កើតឡើងដំបូងនៅឆ្នាំ២០០០ស្ថិតនៅក្រោមផ្ទះប្រជាជន ហើយលុះដល់ឆ្នាំ២០២០ អាជ្ញាធរបានសម្រេចសាង់សង់សាលា១ខ្នង ប្រក់ស័ង្កសី នៅលើដីសាធារណៈរបស់រដ្ឋមានទំហំ២១៦ម៉ែត្រការ៉េ ហើយនៅឆ្នាំ២០២៣នេះ

ស្ថានទូតចិនប្រចាំកម្ពុជាបានចូលរួមនៅក្នុងឧបត្ថម្ភការកសាងអគារសិក្សានេះរួមទាំងបំពាក់នូវសម្ភារៈឧបទ្ទេសនិងកំសាន្តជាច្រើនដើម្បីពង្រឹងសមត្ថភាពរៀននិងការបង្រៀននៅក្នុងសាលាមត្តេយ្យនេះ។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook