Connect with us

ព័ត៌មានជាតិ

ព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១ រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោង ចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចមប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សា ហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្ត ន៍បានឲ្យដឹងថាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមបើកការដ្ឋានការងារសាងសង់ជាផ្លូវការ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋា ភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និងធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank) ។
គម្រោងបាក់ខែងនេះ មានសមត្ថភាពផលិតសរុប ៣៩០.០០០ម៉ែត្រគុប/ថ្ងៃ ត្រូវបានបែងចែកជា ២ជំហាន (ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ ម៉ែត្រ គុប/ថ្ងៃ និង ជំហានទី២ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគុប/ថ្ងៃ) ត្រូវបានសាង សង់ដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេក ទេសគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបារាំង SAFEGE Consul ting Engineers។

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹក បាន៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី៦០ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ ឲ្យឡើងរហូតដល់១លានម៉ែត្រគុបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន ៨សែនម៉ែត្រគុបក្នុងមួយថ្ងៃ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង មានស្ថានីយបូមទឹកនៅស្ថិតនៅទន្លេមេគង្គ និង ការ ដំឡើងបំពង់មេនាំទឹកដែលមានអង្កត់ផ្ចិតទំហំពីរម៉ែត្រ តាមបណ្ដោយមហា វិថីឈ្នះ -ឈ្នះ និងខួងដាក់បំពង់កាត់តាមបាតទន្លេសាប ដែលមានប្រវែង ៨០០ ម៉ែត្រ។ គម្រោង ខ្នង ដាក់បំពង់នៅបាតទន្លេសាបនេះ គឺជាគម្រោងធំបំផុតដែលនឹងត្រូវអនុវត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ទទួលបានហិរញ្ញប្បទានសម្បទានពីរដងពីទីភ្នាក់ ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) សម្រាប់ការងារសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំងពីរជំហាន។

សម្រាប់ជំហានទី១ ទីភ្នាក់ងារបារាំងសម្រា ប់ការអភិវឌ្ឍ (AFD) មានថវិកាចំនួន ៨៥ លានដុល្លារអាមេរិក ធនាគារវិនិយោគអឺរ៉ុប (EIB) ថវិកាចំនួន ១០០លានដុល្លារអាមេ រិក និងហិរញ្ញប្បទានឥតសំណងពីសហ ភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារអា មេរិក។ សម្រាប់ជំហានទី២ ថវិការបស់ទី ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ១០០លានដុល្លារអាមេរិកនិងហិរញ្ញ ប្បទានឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន ១៥លានដុល្លារអាមេរិក ។ទាំងពីរជំហាននេះ មានថវិកាបដិភាគរបស់រដ្ឋាករ ទឹក ស្វយ័ត ក្រុងភ្នំពេញចំនួន ៨០លានដុល្លារអាមេរិក ។ សរុបថវិកាវិនិយោគលើរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងទី២ ចំណាយថវិកាសរុបជិត ៤០០ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា ដោយសារកំណើនប្រជា ពលរដ្ឋ កំណើនអាជីវកម្មនានា ជាហេតុនាំឱ្យរាជធានីភ្នំពេញ មានតម្រូវការ ផ្គត់ផ្គង់កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ រាជរដ្ឋាភិបាល ក៏បានបង្កើនសមត្ថភាពនៃការផ្គត់ផ្គង់ទឹកស្អាតនេះជា បន្តបន្ទាប់ផងដែរ។ គិតត្រឹមថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០២៣ រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ អាចផ្គត់ផ្គង់ទឹកស្អាតបានប្រមាណ ៦៤ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook