Connect with us

ព័ត៌មានជាតិ

កម្ពុជា-ស្វីស សន្យាបន្តរួមគ្នា ក្នុងការកសាងធនធានមនុស្ស

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសន្យាជាមួយលោក Markus Buerli នាយកនៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ថា ន្រ្តីកម្ពុជា-ស្វីស នឹងបន្តបេ្តជ្ញារួមគ្នា ក្នុងការកសាង ធនធានមនុស្ស នៅតាមរយៈគម្រោង បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលភាគីទាំងបានផ្តោតអាទិភាពខ្ពស់ នៅក្នុងគោលនយោបាយ និង យុទ្ធសាស្រ្តរបស់ខ្លួន ។

គោលបំណងនៃជំនួបថ្ងៃនេះ ដើម្បីចង់បង្ហាញ កិច្ចសហប្រតិបត្តិការដ៏ល្អ ដ៏ល្អរវាងកម្ពុជា និងស្វីស ខណៈ កន្លងមក តាមរយៈការគាំទ្រពីទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ អគ្គនាយកដ្ឋានអប់រំ បច្ចេកទេសនិងវិជ្ជាជីវៈនៃក្រសួងការងារ បានសហការជាមួយអង្គភាព អនុវត្តគម្រោង ជាមួយអង្គការ Swisscontact លើកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី១ (២០១៦-២០២០) ដោយបានបញ្ចប់ដោយជោគជ័យ ដែលបានបង្កើន ប្រាក់ចំណូល និងបង្កើតការងារសមរម្យ សម្រាប់យុវជនទាំងបុរស និងស្រ្តី ក្នុងខេត្តគោលដៅចំនួនបីដែលរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ និងចូលរួមបង្កើតប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដែលប្រកបដោយការសម្របសម្រួលល្អប្រសើរ ភាពឆ្លើយតបនិងលក្ខណៈបរិយាប័ន្ន។

នៅក្នុងជំនួបថ្ងៃនេះ ភាគីទាំងពីរបានបង្ហាញ ការពេញចិត្តយ៉ាងខ្លាំងនូវអ្វីដែលជាអាទិភាពទាំង រដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងអាទិភាពរបស់ រដ្ឋាភិបាលស្វីស ដែលផ្តោតការយកចិត្តទុកដាក់ ទៅការបង្កើនធនធានមនុស្ស ហើយជាពិសេសផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង។

នៅក្នុងគម្រោងកម្មវិធី អភិវឌ្ឍន៍ជំនាញ (SDP) ដំណាក់កាលទី២ (២០២០-២០២៤) ដែលបានចាប់ផ្តើមអនុវត្ត កាលពីខែកក្កដា ឆ្នាំ២០២០ រហូតដល់ ខែមិថុនា ឆ្នាំ២០២៤ ដែលគោលបំណងចម្បង គឺបង្កើតឱកាសការងារ ដល់បុរស និងស្រ្តីវ័យក្មេងដែលងាយរងគ្រោះ និងកម្មករ-និយោជិត ដែលមានជំនាញទាប (តាមរយៈជំនាញបច្ចេកទេស ជំនាញទន់ និងសហគ្រិនភាព) និងគាំទ្រប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងខេត្តគោលដៅទាំង៥( ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ មណ្ឌលគិរី និងរតនគិរី)។

បន្ថែមពីនេះ កន្លងមកនេះ SDC បានជួយដល់គម្រោង រួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ស្ពីពីមុខរបរ និងការងារសម្រាប់យុវជននៅកម្ពុជា ដែលបានបញ្ចប់ទៅដោយជោគជ័យ ហើយបានបន្តគំាទ្រគម្រោងនេះ សម្រាប់ដំណាក់កាលទី២ ថែមទៀតសម្រាប់ឆ្នាំ២០២០ ដល់២០២៣ ដែលមានឈ្មោះថា គម្រោងការងារ និងមុខរបរសមរម្យ សម្រាប់យុវជននៅកម្ពុជា។ ស្វីសក៏បានជួយដល់ការគាំពារដល់ពលករណ៍ ទេសន្តរប្រវេសន៍ របស់យើង តាមរយៈគម្រោង របស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ដែលឈ្មោះថា គម្រោង PROMISE ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook