កងកម្លាំងប្រដាប់អាវុធ សម្តេចចាប់ផ្តើមសង្ស័យលើសកម្មភាពរបស់ខ្មែរក្រហមតាំងពីខែកញ្ញា ឆ្នាំ១៩៧៤ Share Tweet (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា សម្តេចចាប់ផ្តើមសង្ស័យលើសកម្មភាពរបស់ខ្មែរក្រហមតាំងពីខែកញ្ញា ឆ្នាំ១៩៧៤ ។ ថ្លែងពេលអញ្ជើញជាអធិបតីក្នុងពិធីរំលឹកដល់ថ្ងៃនៃដំណើរចេញតស៊ូកាលពី ៤៦ឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការសង្ស័យនោះ ដោយឮសម្តីមេបញ្ជាការមួយរូបនិយាយ ពីភាពស្មើគ្នានៃការរស់នៅរបស់ ប្រជាពលរដ្ឋ។ សម្តេចតេជោ បានថ្លែងបន្ថែមថា នៅពេលនោះ សម្តេចក៏បានសង្ស័យអំពី «លេខ៨៧០» និងឈ្មោះ «ប៉ុល» ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សំឡឹងមើលទៅអតីតកាល។ ថ្ងៃនេះ ជាថ្ងៃខ្ញុំលំបាកបំផុត កាលពី ៤៦ឆ្នាំមុន។ មិនមែនយើងសម្រេចភ្លាម ធ្វើភ្លាមទេ។ ខ្ញុំចាប់ផ្តើមមានការសង្ស័យទៅលើពួកខ្មែរក្រហម តាំងពីខែកញ្ញា ឆ្នាំ១៩៧៤ ឯណោះ។ នេះជាការចាប់ផ្តើមការសង្ស័យ នៅពេលដែលគេបញ្ជូនកម្លាំងរបស់ខ្ញុំ ទៅការពារកោះសំរោង នៅខាងលើខេត្តកំពង់ចាម» ។ សូមជម្រាបថា ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជារយៈពេល៤៦ឆ្នាំហើយ ដែលសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ៤រូប បានរួមគ្នាយកជីវិតធ្វើជាដើមទុនចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ខ្មែរ ប៉ុល ពត និងបក្ខពួក ។ ២០ មិថុនា ១៩៧៧ ជាថ្ងៃដែលយុទ្ធជន ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ និងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំ ដែន ទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត ៕ Post Views: 79 Related Topics: Up Next ស្ថានភាពជំងឺរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធូរសះស្បើយច្រើនហើយ Don't Miss ព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហាន១ រាជធានីភ្នំពេញ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ6 hours ago រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ គួររួមគ្នាបង្កើតក្លឹប អ្នកសារព័ត៌មានមេគង្គ-ឡានឆាង ព័ត៌មានជាតិ7 hours ago រដ្ឋមន្រ្ដីក្រសួង ចំនួន៣ រួមគ្នាចុះពិនិត្យតាមដានស្ថានភាពទឹក ហេដ្ឋារចនាសម្ព័ន្ធ និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃគោ ខេត្តព្រៃវែង ព័ត៌មានជាតិ8 hours ago រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ លើការងារមនុស្សវ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា កងកម្លាំងប្រដាប់អាវុធ3 months ago ប្រាសាទព្រះវិហារ ដ៏ល្បីល្បាញជារបស់ខ្មែរ ជាតំណាង «ស្នាដៃឯកដ៏មហាអស្ចារ្យរបស់ស្ថាបត្យកម្មខែ្មរ» ដែលត្រូវតែរួមគ្នាការពារទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ព័ត៌មានជាតិ3 months ago រួមគ្នាលើកស្ទួយប្រាក់រៀលខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិរីកចម្រើន ព័ត៌មានជាតិ3 months ago ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ឥណទានមិនដំណើរការកើនជិត ៣ភាគរយ តែស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន កងកម្លាំងប្រដាប់អាវុធ1 year ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព2 years ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព2 years ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook