Connect with us

ព័ត៌មានជាតិ

ស្ថានភាពជំងឺរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធូរសះស្បើយច្រើនហើយ

 

(កណ្ដាល)៖ រហូតមកដល់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថានភាពសុខភាពរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធូរស្បើយច្រើនហើយ ដែលលោកនឹងវិលត្រឡប់មកបំពេញការងារ បម្រើប្រជាពលរដ្ឋនៅពេលឆាប់ៗខាងមុខនេះ។

ក្រុមគ្រួសាររបស់លោក គង់ សោភ័ណ្ឌ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលឲ្យដឹងថា បច្ចុប្បន្នលោក គង់ សោភ័ណ្ឌ កំពុងសម្រាកព្យាបាលបន្ដ និងតាមដានសុខភាពនៅមន្ទីរពេទ្យមួយក្នុងប្រទេសថៃ។

ក្រុមវេជ្ជបណ្ឌិត បានអះអាងថា អាការៈរបស់លោក គង់ សោភ័ណ្ឌ មិនមានអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែខ្សោយកម្លាំង ព្រោះធ្វើការហួសពីកម្លាំង សម្រាកមិនគ្រប់គ្រាន់ ទើបបណ្ដាលឲ្យខ្សោយកម្លាំងបែបនេះ ដែលការណ៍នេះចាំបាច់អ្នកជំងឺត្រូវការសម្រាកមួយរយៈពេលខ្លី ហើយចុងសប្ដាហ៍នេះ អាចចេញពីមន្ទីរពេទ្យបានហើយ។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ លោក គង់ សោភ័ណ្ឌ ពេលកំពុងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ស្រាប់តែមានអការៈមិនស្រួលខ្លួន ហើយត្រូវបានមន្ដ្រី និងក្រុមគ្រូពេទ្យបញ្ជូនភ្លាមៗពីទីតាំងពិធីទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការសង្គ្រោះ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រគល់តួនាទីដល់លោក នូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្ដីទី នៃខេត្តកណ្ដាល ជាបណ្ដោះអាសន្ន គ្រាដែលអវត្តមានលោក គង់ សោភ័ណ្ឌ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook