Connect with us

ព័ត៌មានជាតិ

ពិធីសម្ពោធ និងសិក្ខាសាលា បើកសាខា​មជ្ឈ​មណ្ឌលបណ្តុះបណ្តាលភាសា ជប៉ុន រាជ សំណាង​ ខេត្តសៀមរាប

សៀមរាប៖ កាលពីថ្ងៃទី២០ ខែ​មិថុនា  ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល ភាសាជប៉ុន រាជ សំណាង សាខាខេត្តសៀមរាប  បានរៀបចំកម្មវិធីសម្ពោធនិងធ្វើសិក្ខាសាលា បើកសាខា ជាផ្លូវការរបស់ខ្លួនដើម្បីទទួលនិងបង្រៀនសិស្ស-សិក្ខកាមនៅក្នុងខេត្តសៀមរាបនិងខេត្តផ្សេងៗទៀតដែលនៅជិតទីតាំងដូចជាខេត្តកំពង់ធំ កំពង់ចាម​ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង​ និងខេត្តនានាដែលចង់សិក្សាសាភាសាជប៉ុន និងមានបំណងទៅធ្វើការនៅប្រទេសជប៉ុន​ អាចមកដាក់ពាក្យរៀន និងសម្ភាសន៍ ដើម្បីទៅធ្វើការនៅប្រទេសជប៉ុន កន្លងមកមជ្ឈ​មណ្ឌលធ្លាប់បានបង្រៀននិងបណ្តុះបណ្តាលសិស្ស-សិក្ខាកាមជាច្រើននៅ មជ្ឈមណ្ឌលសាខា កណ្តាល ភាសាជប៉ុន​ រាជ សំណាង ភ្នំពេញ ។

លោកស្រី រាជ សំណាង​ នាយិកា​​មជ្ឈ​មណ្ឌលបណ្តុះបណ្តាលភាសាជប៉ុន រាជ សំណាង (RSJC)  បានរំលេចផងដែរថា ជាងពេលណាៗទាំងអស់ដែលយើងទាំងអស់គ្នារួមទាំងប្រជាជនកម្ពុជាទទួលបាននូវសេចក្តីសុខសន្តិភាព ជីវភាពល្អបវរ និងការអភិវឌ្ឍន៍គ្រប់វិស័យ ជាពិសេសវិស័យអប់រំជាតិ ដែលនេះជាគុណតម្លៃ មហិមាដែលប្រជាជនកម្ពុជារាល់រូបទទួលបានពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលជាអគ្គមគ្គុទេសក៍ឯកក្នុងការកាច់ចង្កូតនាវាកម្ពុជាដល់ត្រើយសុភមង្គល និងជាអារ្យប្រទេសដ៏រុងរឿង។

ការសម្ភោធ មជ្ឈ​មណ្ឌ​លបណ្តុះបណ្តាល នាថ្ងៃនេះ ជាការចូលរួមក្នុងចរន្តនៃការអភិវឌ្ឍន៍​​

វិស័យអប់រំ និងជាការចូលរួមចំណែកយ៉ាងសកម្មដល់ការបង្កើនគុណភាពធនធានមនុស្សដែលជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ និងជាវិស្វករព្រលឹងជាតិពោរពេញដោយឋាមភាព។

លោកស្រី រាជ សំណាងបានថ្លែងនូវការកោតសរសើរចំពោះលោកគ្រូ-អ្នកគ្រូដែលតែងបានចូលរួមបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដូចនឹងអ្វីដែលលោកស្រី នាយិកា មានឱកាសល្អបែបនេះក៏បានមកពីគ្រូបង្រៀនដែលបានបង្ហាត់បង្រៀនដល់លោកស្រីកាលពីកុមារភាពដូច្នោះដែរ។

លោកស្រីក៏បានចាត់ទុកការដែលបើកសម្ភោធ សាខាមជ្ឈ​មណ្ឌល​នៅ ខេត្ត​សៀមរាបនាថ្ងៃនេះប្រៀបដូចជាតួខ្លួន ក៏ដូចជាព្រលឹងជាតិក្នុងការចូលរួមថែរក្សាជាសម្បត្តិរួមនិងជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយក្រោមម្លប់សុខសន្តិភាពពេញ​បរិបូរណ៍ព្រោះការសិក្សាគឺជាកម្លាំងឋាមភាពដ៏មានឥទ្ធិពលបំផុតមួយក្នុងការអភិវឌ្ឍន៍​សង្គមគ្រួសារ និងសង្គមជាតិ។

គួររំលឹកថា អ្វីដែលលោកស្រី បានលះបង់ទាំងកម្លាំងកាយនិងកម្លាំងបញ្ញាស្មារតីក្នុងការ​   បណ្តុះបណ្តាល កុលបុត្រខ្មែរ គឺជាអ្វីដែលលោកស្រីពេញចិត្តនិងសប្បាយរីករាយ ព្រោះជាកត្តាជម្រុញនិងជាចលករ ពង្រីកនៅចលនាឈាម របស់ប្រជាជនខ្មែរដែលមាន ពូជពង្ស ជាឈាមជ័រ ជាអ្នកបណ្តុះបណ្តាល និងអភិវឌ្ឍន៍​ កសាងដ៏អស្ចារ្យ ដែលបានបន្សល់នៅកេរ្តិ៍មរតកព្រលឹងជាតិ ដែលជាស្នាដៃឯកនិងធ្លាប់ជាមហាអំណាច ដែលកុលបុត្រកុលធីតាខ្មែរគ្រប់រូបមាន​មោទនភាព គឺការកសាងដួ​ងព្រលឹងដ៏អច្ឆ​រិយៈ គ្មានពីរលើលោក គឺប្រាសាទអង្គរវត្ត។

សូមបញ្ជាក់ថា មជ្ឈ មណ្ឌល បណ្តុះបណ្តាល ភាសាជប៉ុន រាជ សំណាង សាខាខេត្តសៀមរាប គឺសិស្ស-សិក្ខាកាម អាចដាក់ពាក្យសិក្សាដោយឥតគិតថ្លៃបាន ដោយ មាន ការ ឧបត្តម ពី ក្រុម ហ៊ុន ចំនួន ពីរ គឺ ក្រុមហ៊ុនអ៊ែកស៊ល អេស៊ា យូ មែនរីសសស៍ដែលមានអគ្គនាយិកា លោកស្រី រាជ សំណាង និង ក្រុមហ៊ុន អច្ឆរិយៈ ត្រាវែល ឯ.ក ដែលមាន លោក (ស៊ូ អាប់ឌុលរ៉ាហ្សាក់)ជាអគ្គនាយករួមទាំងលោក (YAMASHITA HIROYUKI )សហគ្រិនជប៉ុនដែលជាម្ចាស់ជំនួយ ហើយជា ពិសេសក្រោយពីបានសិក្សា ហើយសិស្ស-សិក្ខាកាម អាចមានឪកាសទៅធ្វើការនៅប្រទេសជប៉ុនដោយស្របច្បាប់ និងពេលត្រឡប់មកវិញ នឹងទទួលអោយធ្វើការ ក្រុមហ៊ុនក៏ជាមជ្ឈ មណ្ឌល និងក្រុមហ៊ុនរបស់ជប៉ុននានាដែលមកវិនិយោគនៅប្រទេសកម្ពុជា ទន្ទឹមគ្នានេះ សិស្ស-សិក្ខាកាមដែល បានទៅធ្វើការនៅប្រទេសជប៉ុន បានទទួលផលប្រយោជន៍ធំៗ ចំនួន ២ គឺ ១ បានទទួលប្រាក់បៀវត្សខ្ពស់ ជីវៈភាពគ្រួ សារ ផ្លាស់ប្តូរប្រសើរឡើង និង ២ ទទួលបាន ការផ្លាស់ប្តូរ ក្រមសីលធម៌ អភិវឌ្ឍន៍ នូវផ្នត់គំនិតវិជ្ជមាន ដែលជាកត្តានាំទៅរកភាពជោគជ័យក្នុងជីវិតនិងគ្រួសារ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook