Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាស្តីពីវិធានការបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានចេញសេចក្ដីប្រ កាសព័ត៌មាន បញ្ជាក់ឱ្យដឹងថា អគ្គនាយកដ្ឋានគយ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្កើនប្រសិទ្ធភាព ក្នុងការ ទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ ។

កិច្ចការនេះ មានសារសំខាន់សំដៅបង្កើនបរិយាកាស ឲ្យមានការប្រកួតប្រជែង ដោយស្មើភាពក្នុងអាជីវកម្ម ការកៀរគរចំណូលចូលថវិកាជាតិ និងការពារសង្គម (បង្ក្រាបការរត់ពន្ធគ្រឿងញៀននិងទំនិញខូចគុណភាព…) ជាដើម ។

ជាក់ស្ដែង កាលពីដើមសប្តាហ៍ទី១នៃខែកក្កដា អង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយ សហការជាមួយក្រុមអន្តរាគមន៍ពិសេសបានចុះប្រតិបត្តិការបង្ក្រាបទំនិញរត់គេចពន្ធនៅតាមគោលដៅមួយចំ នួន ដោយបង្ក្រាបបានរថយន្តដឹកទំនិញគេចពន្ធចំនួន ១១ គ្រឿងដែលមានទម្ងន់សរុប ៦៩,៥២០.០០ គីឡូក្រាម និងមានប្រាក់ពន្ធ និងអាករប៉ាន់ស្មាន រួមទាំងពិន័យបទល្មើស នឹងច្បាប់ស្តីពីតយ មានប្រ មាណជាង៤០០ លានរៀល ។

នាយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិសាស្ត្រស្រុកទ្រាំង ខេត្តតាកែវ ក្នុងកិច្ចប្រតិបត្តិ ការបង្ក្រាបនេះ មានឧបទ្ទវហេតុប្រឈមមួយ ដោយមានជនប្រដាប់អាវុធមួយក្រុមប្រើប្រាស់រថយន្តចំនួន៣ គ្រឿង មករារាំង និងបានផ្ទុះអាវុធចំនួន ៥ គ្រាប់ សំដៅលើសមត្ថកិច្ចគយដើម្បីរំដោះរថយន្ត ១គ្រឿង ដឹកទំនិញគេចពន្ធ (អាចជាសាច់បង្កក) ពីសមត្ថកិច្ចតយ។ ដោយពេលយប់ងងឹត និងដើម្បីសុវត្ថិភាព សមត្ថកិច្ច គយបានផ្អាកការប្រដេញរថយន្តនោះ ហើយជនប្រដាប់អាវុធទាំងនោះបានរំដោះ និងនាំយករថយន្តដឹកទំនិញគេចពន្ធនោះទៅបាត់ ។

ដោយការរារាំងសមត្ថកិច្ចគយ និងជាពិសេសការផ្ទុះអាវុធមកលើសមត្ថកិច្ចគយកំពុងអនុវត្តច្បាប់ជាបទល្មើសធ្ងន់ធ្ងរ មន្ត្រីគយបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរមានសម្ថកិច្ចខេត្តតាកែវ ហើយដោយមានការគាំ ទ្រ និងយកចិត្តទុកដាក់ពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជនបង្កហេតុផ្ទុះអាវុធមកលើសមត្ថកិច្ចតយ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និងតុលាការខេត្តតាកែវចាប់ ឃុំខ្លួន និងកំពុងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន ។

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងបានណែនាំជារឿយៗ ដល់កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យគាំទ្រដល់សមត្ថកិច្ចគយ និងពន្ធដារក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីកៀរគរចំណូលថវិកាជាតិ ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អំពាវនាវដល់អាជីវករ និងពាណិជ្ជករ សូមចូលរួមបំពេញកាតព្វ កិច្ចពន្ធនិងអាករតាមច្បាប់ជាធរមាន។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងបន្តអនុវត្តវិធានការ ទប់ស្កាត់ និង បង្ក្រាបអំពើរត់គេច និងបន្លំពន្ធ ដូចភ្លៀងរលឹមស្របតាមខ្លឹមសារយុទ្ធសាស្ត្រកៀរគរចំ ណូល រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល បទបញ្ជាលេខ ០១ បប និងឯកសារពាក់ព័ន្ធដទៃទៀត ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook