Connect with us

ព័ត៌មានជាតិ

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលអន្ដរាគមន៍ភ្លាមៗ បញ្ជូនកុមារាម្នាក់ នៅសងា្កត់ភ្នំពេញថ្មី ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីឃើញស្ថានភាពសុខភាពដ៏គ្រោះថ្នាក់

(ភ្នំពេញ)៖ លោក​ជំទាវវេជ្ជបណ្ឌិត យក់ សម្បត្ដិ រដ្ឋលេខាធិការ និងឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានជួបកុមារាម្នាក់ដោយចៃដន្យ ដែលមានស្ថានភាពសុខភាពស្លេកស្លាំង ទន់ដៃ ជើង និងឡើងកម្ដៅខ្លួន ដោយដៃបន្ដោងសឺរ៉ូម ស្ថិតនៅស្ថានភាពគ្រោះថ្នាក់ មិនបង្អង់យូរឱ្យម្ដាយកុមារនោះប្រញាប់នាំកូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្លាមៗ ដោយលោកស្រី បានទាក់ទងទៅកាន់គ្រូពេទ្យនៅទីនោះ ត្រៀមលក្ខណៈជាស្រេច ដើម្បីសង្គ្រោះ ។

លោកជំទាវរដ្ឋលេខាធិការ និងឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឱ្យសារព័ត៌មាន ដឹងថា កុមារា ឈ្មោះ ភឿន ភី ឡែន អាយុ១០ឆ្នាំ រស់នៅម្ដុំផ្សារក្រមួន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ ត្រូវបានម្ដាយបីក្រសោបនៅក្នុងដៃ ដើរតាមផ្លូវនៅម្ដុំផ្សារក្រមួន ដោយឃើញពីស្ថានភាពសុខភាពមិនស្រួល លោកស្រីក៏ បានសួរនាំម្ដាយកុមា រានោះ ថាកូនមានជំងឺគ្រុនឈាម តែដោយឃើញស្ថាន ភាពហាក់ស្ថិតនៅក្នុងស្ថាន ភាពគ្រោះថ្នាក់ ទើបឱ្យម្ដាយកុមារនោះ កុំបង្អង់ទុកកូនយូរយ៉ាងដូច្នេះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាភ្លាមៗ ដែលជាមន្ទីរពេទ្យជំនាញលើជំងឺកុមារពិនិត្យតាមដានត្រឹមត្រូវ  ។

បន្ទាប់មកលោកស្រី យក់ សម្បត្ដិ​ ក៏បានហៅម៉ូតូកង់បី ចេញថវិកាជូនរួចជាស្រេច ដើម្បីនាំម្ដាយ និងកុ មារនេះ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ខណៈនោះលោកស្រី ក៏បានទំនាក់ទំនងទៅកាន់គ្រូពេទ្យគន្ធបុប្ផា ដើម្បីត្រៀមទទួលនៅទីនោះ ដោយកុំបង្អង់យូរ ។

លោកទាវ យក់ សម្បត្តិបញ្ជាក់ថា «តាមការឱ្យដឹងមុននេះបន្ដិច កុមារា ភឿន ភីឡែននេះ ដែលយើងបានបញ្ជូនពីភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺទទួលបានការយកចិត្ដទុកដាក់ពីក្រុមគ្រូពេទ្យគន្ធបុប្ផា ហើយជំហានដំបូង តាមការពិនិត្យតាមដានរបស់ក្រុមគ្រូពេទ្យ គឺបានសន្និ ដ្ឋានថា កូននេះមានជំងឺរលាកខួរក្បាល រួមផ្សំនឹងការខ្វះឈាមក្រហម អីចឹងការព្យាបាលបឋម គឺធ្វើការបញ្ជូលឈាម ហើយនឹងពិនិត្យព្យាបាលទៅតាមរោគសញ្ញា រួចហើយគ្រូពេទ្យនឹងបន្ដតាមដានសុខភាពកុមារានោះ ជាបន្ដបន្ទាប់ទៀត» ។

សូមជំរាបថា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ លោកទាវ យក់ សម្បត្ដិ បានអមដំណើរ ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុ ជា និងជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌសែនសុខ ដែលដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវតាមការកំណត់របស់ គ.ជ.ប ដល់អាជីករលក់ដូរ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំ ពេញ  ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook