Connect with us

កងកម្លាំងប្រដាប់អាវុធ

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានទស្សនៈ និងបណ្តាំជីវិត ” គិត គូរ ធ្វើ”

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះអង្គភាពសារព័ត៌មានបានទទួលនូវទស្សនៈទានមួយច្បាប់ដែលជាគំនិតទស្សនៈផ្ទាល់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានទស្សនៈមួយដែលឯកឧត្តបានគិតហើយបានធ្វើជារៀងរហូតមកនោះ គឺៈ ទស្សនៈ និងបណ្តាំជីវិត ” គិត គូរ ធ្វើ” ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ចាប់តាំងពីឯកឧត្តមបានចូលបម្រើការងារជារាការ ពីដើមរៀងមកដល់​បច្ចុប្បន្នតែងតែអនុវត្តន៍ទស្សនៈបែបនេះរហូតមក ថែមទាំង ឯកឧត្តម បានណែនាំនិងផ្តល់ឳវាទដ់ល នាយទាហ៊ាន ពលទាហ៊ាន ក្រោមឳវាទអនុវត្តន៍ ទស្សនៈនេះជារៀងរហូត ។

កន្លងមក ឯកឧត្តម បានអញ្ជើញជាអធិបតិយសម្ពោធសមិត្ថិផល ក៏ដូចចូលរួមវិធីផ្សេងៗ ឯកឧត្តម តែងតែលើកឡើងដូចខាងក្រោមៈ

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា តែងតែដាក់បញ្ជាឲ្យមេបញ្ជាការតាមអង្គភាព និងរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូលត្រូវយល់ដឹង និងអនុវត្តចំនួន ៧ចំណុចរួមមាន៖ ហូប, ស្លៀកពាក់, ស្នាក់នៅ, សុខភាព, អប់រំរៀនសូត្រ, មធ្យោបាយធ្វើដំណើរ, កម្សាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏មិនភ្លេចនូវការផ្តាំផ្ញើឲ្យកងកម្លាំង​ ត្រូវថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់, គ្រប់គ្រងអចលនទ្រព្យ ដំណើរការការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព, ការងារកសាងអង្គភាពទីកន្លែងធ្វើការងារ, ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ, ទីកន្លែងស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព, ការងារដឹកនាំ គ្រប់គ្រង បញ្ជា អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់នូវតួនាទីភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោក៤គឺៈ

*ចំពោះប្រទេសជាតិ ត្រូវតែការពារ
*ចំពោះប្រជា ត្រូវតែបម្រើ
*ច្បាប់ ត្រូវតែគោរព
*បទល្មើស ត្រូវតែបង្ក្រាប ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook