Connect with us

ចំណេះដឹង-អប់រំ

ច្បាប់ស្តីពីការទប់ស្កាត់ការធ្វើទារុណកម្ម និងសុខមាលភាពសត្វ ឆ្នាំ២០១៤ របស់ប្រទេសថៃ

(ប្រទេសថៃ)៖ បញ្ហាសត្វឆ្កែ និងឆ្មាអនាថាកើតឡើងដោយសារកត្តាជាច្រើន ហើយកត្តាមួយក្នុងចំណោមនោះ គឺការយក សត្វចិញ្ចឹមទៅលែងចោល ។ គេសង្កេតឃើញជាទូទៅ គឺការយកសត្វទាំងនេះទៅលែងនៅវត្តអារាម និងតាមកន្លែងទិសាធារណៈផ្សេងៗ ។ ប៉ុន្តែតើអ្នកគ្រប់គ្នាដឹងឬទេថា ការយកសត្វចិញ្ចឹមទៅលែងចោល គឺចាត់ទុកថា​ ជាការល្មើសនឹងច្បាប់ របស់ប្រទេសថៃ ហើយបើពលរដ្ឋថៃណាម្នាក់បំពាន ពួក គេនឹងទទួលទោសតាមច្បាប់ ។

ច្បាប់ស្តីពីការទប់ស្កាត់ការធ្វើទារុណកម្ម និងសុខុមាលភាពសត្វ ឆ្នាំ២០១៤ របស់ប្រទេសថៃ បានការពារសិទ្ធិទាំសត្វចិញ្ចឹមធម្មតា, សត្វចិញ្ចឹមសម្រាប់ធ្វើជាអាហារ, សត្វចិញ្ចឹមសម្រាប់សម្តែងផ្សេងៗ រួមទាំងសត្វគ្មានម្ចាស់ដែលវារស់នៅតាមធម្មជាតិ ។ អ្វីដែលង្នកចិញ្ចឹមសត្វនៅប្រទេសថៃត្រូវដឹង គឺមាត្រា២៣ បានចែងថា “ហាមលែង និងបោះបង់សត្វឲ្យ រួចផុតពីការថែទាំរបស់ខ្លួន លើកលែងតែការផ្ទេរកម្មសិទ្ធិទៅឲ្យអ្នកដទៃមើលថែទាំ” ។

បើពលរដ្ឋណាល្មើសនឹងច្បាប់នេះ នឹងត្រូវបានពិន័យជាប្រាក់មិនលើសពី ៤ម៉ីនបាត ។ អាជ្ញាធរពាក់ព័ន្ធបានសំណូមពរ ទៅកាន់ប្រជាពលរដ្ឋថា បើអ្នកណាម្នាក់យកសត្វទាំងនេះទៅចិញ្ចឹម ត្រូវស្រឡាញ់វា ហើយសូមកុំយកវាទៅបោះបង់ចោល ឲ្យវាក្លាយជាសត្វអាណាថាឲ្យសោះ ។

បើអ្នកមិនអាចចិញ្ចឹមវាបន្តទៀតបានទេ ត្រូវតែរកផ្ទះថ្មីឲ្យពួកគេនៅ មិនមែនយកពួកគេទៅលែងចោល ពាសវាលពាសកាលទេ ពីព្រោះថាក្រៅពីការបានបំផ្លាញជីវិតសត្វហើយ គឺថែមទាំងបន្ថែមបញ្ហាដល់សង្គមជាតិទៀតផងដែរ ។

ដូច្នេះ សត្វអនាថា ដែលត្រូវគេយកទៅបោះបង់ចោល នឹងអស់ពីសង្គមថៃ បើអ្នកទាំងអស់ជួយគ្នា ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook