Connect with us

ព័ត៌មានទាន់ហេតុការណ៍

ស្ថានការណ៍កំពុងតែតានតឹង «នៅមុខរដ្ឋសភាថៃឡង់ដ៍» ចរចាជាមួយបាតុករ លើកទឹកចិត្តមន្ត្រីកុំឱ្យប្រឈមមុខ

ប្រែសម្រួលៈ ឈិត សំណាង (ក្រុងបាងកក)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ អ្នកសារព័ត៌មានបានរាយការណ៍ថា បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​បាន​បញ្ជា​ឲ្យ​លោក Pita Limcharoenrat បញ្ចប់​កាតព្វកិច្ច​សមាជិក​សភា ​មហាជនដែល​រង់ចាំ​គាំទ្រ​លោក ភីតា មានការខកចិត្តនិងខឹងសម្បារយ៉ាងខ្លាំង។

គួររំលឹកថាក្រុមអ្នកគាំទ្រគណបក្សព័ណ៌ទឹកក្រូចដែលមករង់ចាំលើកទឹកចិត្តលោក ភិតា​ ពួកគេ​ទាំង​អស់​គ្នា​បាន​រើ​ទៅ​មុខ​ទ្វារ​រដ្ឋសភា ត្រៀមខ្លួនតវ៉ានិងបានស្រែកស្តីបន្ទោសក្រុមព្រឹត្តិសភា ដើម្បីបង្ហាញពីការមិនពេញចិត្ត រហូត​ប៉ូលិស​បាន​ប្រកាស​សុំ​ការ​សហការ​ដោយ​សុំ​ឲ្យ​បាតុករ​រក្សា​ភាពអត់ធ្មត់នៅក្នុងភាពស្ងៀមស្ងាត់។

បន្ទាប់​មកនៅវេលាម៉ោង​១​និង​៣០​នាទី​រសៀល ក្រុម​អ្នក​តវ៉ា​ក៏​បាន​បាញ់​កាំជ្រួច​ព័ណ៌នៅ​មុខ​រដ្ឋសភាក្នុងនោះអ្នក​តវ៉ា​ម្នាក់​បាន​និយាយ​ថា ភីតា គួរ​តែ​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី។ ពី​មុន​យើង​បាន​និយាយគ្នាស​អំពី​ការទាមទារសមាជិក​ព្រឹទ្ធសភាត្រូវគាំទ្រលោកភិតា ប៉ុន្តែ​ឥឡូវ​នេះ​ស្ថានការណ៍​បាន​ប្រែប្រួល។ ឥឡូវ​នេះ​វានៅសល់​មាន​តែ​ពាក្យ​ឈ្លើយបជេរផ្កោលទោស ពេលនេះផងដែរមន្ត្រី​ប៉ូលីស​បានប្រកាស​ជា​បន្តបន្ទាប់ សុំ​សហការ​កុំ​បាញ់​កាំជ្រួច ព្រោះវាអាចមានគ្រោះថ្នាក់ដល់អ្នកដទៃ។

ខណៈ លោកស្រីចា ដែចាលម្ចាស់​ហាង​កែ​សម្ផស្ស​ដ៏​ល្បី​មួយ​កំពុង​ពពោះ​៣​ខែ ទម្លាយ​បេះដូង​ទាំង​ទឹកភ្នែក នៅ​ចំពោះ​មុខ​រដ្ឋសភានោះ លោកស្រីចាបានបញ្ជាក់​ថា បើ​ប្រជាពលរដ្ឋ​ចេញ​មក​បោះឆ្នោត​ហើយ​មិន​ស្តាប់​សំឡេង​ប្រជាពលរដ្ឋ ថ្ងៃក្រោយ​មិន​បាច់​ចេញ​មក​បោះ​ឆ្នោតទៀត​ទេ។ តើ​អ្នក​អាច​ធ្វើ​បែប​នេះ​ចំពោះ​ប្រជាជន​ដោយ​របៀប​ណា? ត្រៀមខ្លួនជាស្រេចដើម្បីដាក់បណ្តាសាពយកជ្រុលនិយម។

ក្រោយមក លោកបណ្ឌិត អ៊ឹង ឬ ផាឌីផាត់ សន្តិផាដា អនុប្រធានទី១ នៃរដ្ឋសភា បានធ្វើដំណើរទៅដល់មាត់ទ្វារអគាររដ្ឋសភាដើម្បីសម្របសម្រួលក្រុមអ្នកតវ៉ា នៅចំណុច​ដែល​បាតុករ​មួយ​ក្រុម​មក​បោះទីតាំងតវ៉ា ខណៈនោះលោកបណ្ឌិត អ៊ុង ក៏បាននិយាយជាមួយប៉ូលីសដើម្បីធានាកុំអោយកើតហិង្សាដោយស្នើអោយមានគម្លាតពីគ្នា ជាពិសេសប៉ូលីសឈរ​ន​នៅជួរ​មុខ​ទ្វារ​ដើម្បីកាត់បន្ថយសម្ពាធលើបាតុករ។

បន្ទាប់​មក លោក​បណ្ឌិត អ៊ុង បាន​ធ្វើ​ដំណើរ​ទៅ​តំបន់​មាត់​ទ្វារ ហើយ​ចរចា​ជាមួយ​ក្រុម​បាតុករ ដោយ​ស្នើ​ឲ្យ​ក្រុម​បាតុករ​ត្រឡប់​ទៅ​ចំណុច​ឈរជើងនៅកន្លែងជួបជុំដែល​បាន​រៀបចំ​រួច​ហើយ។ នៅតំបន់នោះមានឆ័ត្រសម្រាប់អង្គុយសម្រាក រួមទាំងមានបន្ទប់ទឹកផងដែរ។ ដើម្បី​កុំ​ អារម្មណ៍​អ្នក​តវ៉ា​កាន់​តែ​ក្តៅ ក្នុងពេលនោះដែរក្រុម​បាតុករ​មាន​សំណើ​សុំ​ជួប​ជាមួយ​លោក Pita Limcharoenrat ក្នុង​ដោយ​លោក​បណ្ឌិត អ៊ុង បាន​បញ្ជាក់​ថា នៅ​ពេល​នេះ កិច្ច​ប្រជុំ​ក្នុង​រដ្ឋសភា​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។ បើ​ចប់លោក​នឹង​ជម្រាប​ជូន​លោក​ភីតា អ្នក​តវ៉ា​ក៏បានបាន​ស្តាប់​ហើយក្រុមអ្នកតវ៉ា​នោះ​សុខ​ចិត្ត​ស្តាប់ ហើយ​ត្រៀម​ខ្លួន​ដកថយ​ទៅ​កាន់​ចំណុច​ប្រមូលផ្តុំដែលបានត្រៀមទុកវិញ។

​បន្ទាប់​ពី​បាតុករ​បាន​ចរចា​ជាមួយ​លោក​បណ្ឌិត អ៊ុង ពួកគេ​ខ្លះ​សុខចិត្ត​ត្រឡប់​ទៅ​តាំង​ទីលំនៅ​នៅ​ចំណុច​ប្រជុំ​ដដែល​ដែល​បាន​រៀបចំ​សម្រាប់​ពួកគេ ប៉ុន្តែ​នៅ​មាន​អ្នក​ខ្លះ​នៅ​តែ​ជជែក​គ្នា​នៅ​មុខ​ទ្វារ​រងចាំមើលស្ថានការណ៍បន្តទៀត៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook