(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ នៃសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៧។ លេខ ១៨ សម្រាប់គណបក្សប្រជាជនកម្ពុជា គឺតំណាងឱ្យសមិទ្ធផលសំខាន់ៗ លេចធ្លោចំនួន១៨ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិនិងប្រជាជន និងធ្វើឱ្យកម្ពុជាបានបោះជំហានចេញពីប្រទេសរងគ្រោះ ដោយរបបវាលពិឃាត សង្គ្រាមស៊ីវិល មកជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ។
សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានជូនជាតិ និងប្រជាជនមានច្រើនអនេកមិនអាចរាប់អស់ឡើយ តែសូមលើកតែសមិទ្ធផលសំខាន់លេចធ្លោចំនួន១៨ ប៉ុណ្ណោះ៖

១៖ រំដោះជាតិនិងប្រជាជនកម្ពុជាចេញពីរបបខ្មែរក្រហម និងទប់ស្កាត់មានប្រសិទ្ធភាពការប៉ុនប៉ងវិលត្រ ឡប់វិញនៃរបបប្រល័យពូជសាសន៍
២៖ ស្តារនិងកសាងជាតិកម្ពុជាឡើងវិញពីគំនរផេះផង់ឈាមនិងទឹកភ្នែកឱ្យរស់រានមានជីវិតឡើងវិញ
៣៖ កម្លាំងស្នូលនៃការបង្រួបបង្រួមជាតិ និងហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍
៤៖ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យ សិទ្ធិ សេរីភាពរបស់ប្រជាជននិងគោរពច្បាប់
៥៖ បញ្ចប់សង្គ្រាមស៊ីវិលនាំយកសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ និងនាំយកយុត្តិធម៌ជូន ជនរងគ្រោះនៃរបបខ្មែរក្រហម
៦៖ ថែរក្សាការពារសន្តិភាព បង្រួមបង្រួមជាតិ បង្រួបបង្រួមទឹកដី និងការអភិវឌ្ឍសណ្តាប់ធ្នាប់និងសុវត្ថិ ភាពសង្គមបានរឹងមាំ
៧៖ អនុវត្តកំណែទម្រង់ដ៏ទូលំទូលាយនិងស៊ីជម្រៅប្រកបដោយផ្លែផ្កានាំឱ្យកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ
៨៖ កំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំក្រោយពេលមានសន្តិភាព, ប្រែក្លាយកម្ពុជាពីប្រទេសក្រីក្រតោកយ៉ាកមកមានចំណូលមធ្យម
៩៖ សមាហរណកម្មកម្ពុជាទៅក្នុងតំបន់និងពិភពលោកជាប្រទេសស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសនា នាលើពិភពលោក
១០៖ ចូលរួមយ៉ាងសកម្មជាមួយអង្គការសហប្រជាជាតិថែរក្សាសន្តិភាពនិងកិច្ចការមនុស្សធម៌ពិភពលោក
១១៖ កសាងខឿនការពារជាតិរឹងមាំ, ការពារបានអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីកម្ពុជាបានយ៉ាងល្អ
១២៖ អភិវឌ្ឍប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព, គាំទ្រប្រជាជនក្រីក្រ ងាយរងគ្រោះនិងងាយរង ហានិភ័យ
១៣៖ លើកកម្ពស់ជីវភាពប្រជាជនគ្រប់រូបទាំងសម្ភារ និងស្មារតីឱ្យសមរម្យនិងប្រកបដោយភាពថ្លៃថ្នូរ
១៤៖ លើកកម្ពស់ជីវភាពមន្ត្រីរាជការ និវត្តន៍ជន និងអតីតយុទ្ធជន
១៥៖ លើកកម្ពស់ជីវភាពកម្មករនិយោជិត, ដំឡើងប្រាក់បៀរវត្សរ៍ និងផ្តល់អត្ថប្រយោជន៍នានា
១៦៖ កសាងខឿនសុខុមាលភាពជូនប្រជាជនប្រឆាំងជំងឺឆ្លង, បង្កើនភាពស៊ាំសហគមន៍ប្រឆាំងជំងឺកូវីដ ១៩ យកកម្ពុជាចេញពីជ្រោះមរណៈ
១៧៖ កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរជាមួយគ្រប់ប្រទេស, ពង្រីកមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ
១៨៖ លើកស្ទួយកិត្តិយសនិងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ៕