ក្រុងមូស្គូ ៖ តាមតេឡេក្រាមអភិបាលក្រុងមូស្គូលោកស័រហ្គេយសូប៊ីយ៉ានីន គូសបញ្ជាក់ថា ទីក្រុងមូស្គូរងការវា.យប្រហារដោយដ្រូនយ៉ាងតិច២គ្រឿង កាលពីវេលាទៀបភ្លឺថ្ងៃទី២៤ កក្កដា ។ ការវា.យប្រហារនោះដែលការធ្លាក់បំណែកត្រូវចំអគារចំនួន២កន្លែងគ្មានមនុស្សរស់នៅ ដែលកើតមាននារង្វង់ម៉ោង៤ទៀបភ្លឺម៉ោងក្នុងស្រុក ។

ចំណែកទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS រាយការណ៍តាមបណ្ដាញសង្គមថា បំណែកដ្រូនមួយរកឃើញនៅជិតកណ្ដាលក្រុងមូស្គូ តាមវិថីសំខាន់មួយគឺវិថី KOMSOMOLSKY PROSPEKTជិតក្រសួងការពារប្រទេស ។ បំណែកដ្រូនទី២ធ្លាក់ប៉ះអគារមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅតាមវិថីលីខាឆេវ ។

ក្នុងសេចក្ដីប្រកាសមួយក្រសួងការពារប្រទេសរុស្ស៊ីគូសបញ្ជាក់ថា ក្រុងគៀវជាអ្នកទទួលខុសត្រូវចំពោះការវា.យប្រហារទាំង២នេះដោយបរិហារថា នោះជាអំពើភេរវកម្មមួយ ។ ដ្រូនអ៊ុយក្រែនទាំង២គ្រឿងនោះ ត្រូវបានបំផ្លាញដោយអាវុ.ធអេឡិចត្រូនិកហើយក៏ធ្លាក់ ។
គួតបញ្ជាក់ថា ៖អាជ្ញាធររុស្ស៊ីអះអាងថា ពុំមានជនរងគ្រោះណាម្នាក់ឬការបំផ្លិចបំផ្លាញធ្ងន់ធ្ងរឡើយ ។ នេះជាលើកដំបូងដែលក្រុងមូស្គូ រងការវា.យប្រហារដោយដ្រូនអ៊ុយក្រែន ។
កាលពីខែឧសភាដ្រូន២គ្រឿងត្រូវបានបា.ញ់ទម្លាក់នៅក្បែរវិមានក្រឹមឡាំង ។
សូមបញ្ជាក់ថា ៖រុស្ស៊ីអះអាងថាយើងចាត់ទុកអំពើនោះថាជាការប៉ុនប៉ងប្រព្រឹត្តភេរវកម្ម និងប៉ុនប៉ងប្រឆាំងអាយុជីវិតប្រធានាធិបតីរុស្ស៊ី៕


