Connect with us

ព័ត៌មានជាតិ

កម្ពុជា និងថៃ មានទំហំពាណិជ្ជកម្មជាមួយគ្នានៅបន្តថយចុះក្នុងឆមាសទី១ឆ្នាំ២០២៣នេះ

(ភ្នំពេញ)៖ ប្រទេសកម្ពុជា មានទំហំពាណិជ្ជកម្មលំដាប់ទី៤ ជាមួយថៃ បន្ទាប់ពីចិន អាមេរិក និងវៀតណាមនៅក្នុងឆមាសទី១ ឆ្នាំ ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា ថៃ សម្រេចបានជិត ២ពាន់ លានដុល្លារ ថយចុះ ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ ។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ៦ខែ ឆ្នាំ២០២៣ កម្ពុជា បាននាំចេញទៅថៃសម្រេចបានទឹកប្រាក់ប្រមាណជាង ៥២៧លានដុល្លារ កើនឡើង ៦.៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៤៩៥លានដុល្លារ។ ដោយឡែកម្ពុជា នាំចូលពីថៃមកវិញ មានចំនួនជាង ១.៤ពាន់ លានដុល្លារ ។

សម្រាប់ខែមិថុនា ឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅថៃ បានធ្លាក់ចុះ ១៥.៥ភាគរយ មានទំហំទឹកប្រាក់ជាង ៤៧លានដុល្លារ បើធៀបនឹងឆ្នាំ ២០២២ មានចំនួនជាង ៥៧លានដុល្លារ ។

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook