(ភ្នំពេញ)៖ ក្នុងរយៈពេល ៦ខែ ពាក់កណ្តាលឆ្នាំ២០២៣នេះ កម្ពុជារកបានចំណូល ៣២៤ លានដុល្លារសហរដ្ឋ អាមេរិក ពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ គឺមានកំណើនប្រមាណជាង ៤២,១ ភាគរយៈ បើធៀនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ កន្លងមក។ យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
សម្រាប់ខែមិថុនា ឆ្នាំ២០២៣នេះដែរ កម្ពុជានាំចេញកៅស៊ូ ទទួលបានចំណូលជិត ៦៤ លានដុល្លា ដោយមានការកើនឡើងដល់ ៤៤.៨ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដោយមានទំហំទឹកប្រាក់ជាង ៤៤ លានដុល្លារ ខណៈឆ្នាំ២០២២កន្លងទៅ កម្ពុជារកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ ។
ទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម ។
ទីផ្សារកៅស៊ូជាសាកល ក៏មានការកើនឡើងដែលជាសញ្ញាវិជ្ជមានផងដែរ ហើយចិន គឺទីផ្សារផលិតកង់ ឡានធំជាងគេនៅលើពិភពលោក ។