Connect with us

ព័ត៌មានទាន់ហេតុការណ៍

ក្រសួងហិរញ្ញវត្ថុថៃបានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣

(បាងកក)៖ ក្រសួងហិរញ្ញវត្ថុថៃបានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ របស់ខ្លួនពី ៣,៦ភាគ រយដែលបានព្យាករកាលពីមុន មកត្រឹម ៣,៥ភាគរយ ខណៈវិស័យទេសចរណ៍រក្សាបាននូវភាពរឹងមាំ ប៉ុន្តែការធ្លាក់ចុះខ្លាំងនៃតម្រូវការសកលលោកប៉ះពាល់ដល់ការនាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សម្ដី លោក Pornchai Thiraveja ប្រធានការិយា ល័យគោលនយោបាយសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចថៃខណៈថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចថៃត្រូវបានព្យាករថានឹងធ្លាក់ចុះ ០,៨ភាគរយនៅឆ្នាំនេះ ធៀបនឹងការព្យាករពីមុនដែលថាធ្លាក់ចុះតែ ០,៥ភាគរយ ។

លោកថ្លែងថា ក្រសួងព្យាករថានឹងកើតមានផលប៉ះពាល់តិចតួចពីការពន្យាពេលបញ្ចេញថវិកាសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលចាប់ផ្តើមនៅខែតុលា ដោយសារប្រទេសថៃមិនទាន់បង្កើតរដ្ឋាភិបាលថ្មីបានបន្ទាប់ពីការបោះឆ្នោតជាតិក្នុងខែឧសភា ។

លោក Pornchai បានបន្ថែមថា ប្រសិនបើថវិកា ៣,៣៥ពាន់ពាន់លានបាត (៩៧,៤៤ពាន់លានដុល្លារ) ត្រូវបានពន្យារពេលប្រាំមួយខែ វានឹងប៉ះពាល់ដល់កំណើន ផ.ស.ស ០,០៥ពិន្ទុភាគរយ និង ០,០៧ពិន្ទុភាគរយ ប្រសិនបើមានការពន្យារពេលប្រាំបួនខែ ។

លោកមានប្រសាសន៍ថា៖ «ថវិកាបច្ចុប្បន្ននឹងត្រូវបានប្រើសម្រាប់ពេលនេះ… រដ្ឋាភិបាលមិនបានឈប់ដំណើរការទេ» លោកបានបន្ថែមថា វានឹងជួយសម្រាលផលប៉ះពាល់ដល់សេដ្ឋកិច្ច ។

សេដ្ឋកិច្ចថៃបានកើនឡើងលើសពីការរំពឹងទុក ២,៧ភាគរយនៅក្នុងត្រីមាសទីមួយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

កំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុនមាន ២,៦ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌ មានរ៉យទ័រ ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook