(បាងកក)៖ ចំនួនបំណុលគ្រួសាររបស់ប្រទេសថៃត្រូវបានរំពឹងថានឹងកើនឡើងបន្ថែមទៀត និងឈានដល់កម្រិតកំពូលនៅឆ្នាំក្រោយ ដោយសារប្រជាជនខ្ចីកាន់តែច្រើនដើម្បីសងបំណុលចាស់ ហើយក៏ដើម្បីទប់ ទល់នឹងការកើនឡើងចំណាយលើជីវភាពរស់នៅផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloom berg ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ការស្ទង់មតិដែលធ្វើឡើងដោយសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃថា បន្ទុកបំណុលក្នុងមួយគ្រួសារមានចំនួនសរុប ៥៥៩ ៤០៨,៧បាត (ប្រហែល ១៦ ៤០០ដុល្លារ) នៅឆ្នាំនេះ ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើមក្នុងឆ្នាំ២០ ០៩ និងខ្ពស់ជាងឆ្នាំមុន ១១,៥% ។
អ្នកឆ្លើយសំណួរសរុបក្នុងការស្ទង់មតិនេះមានចំនួន ១ ៣០០នាក់ដែលត្រូវបានធ្វើឡើងចន្លោះថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ។
ប្រហែលមួយភាគបីនៃប្រជាជនក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះជំ ពាក់ប្រាក់សរុបចំនួន ១៥,៩៦ពាន់ពាន់លានបាតដល់ស្ថាប័នផ្តល់ប្រាក់កម្ចីផ្លូវការ និងប្រមាណ ១ពាន់ពាន់លានបាតដល់អ្នកផ្តល់កម្ចីក្រៅផ្លូវការ ។
ធនាគារកណ្តាលថៃនៅដើមខែនេះបានបង្ហាញវិធានការជាបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហាបំណុលគ្រួសារក្នុងគោលបំណងកាត់បន្ថយបំណុលគ្រួសារបន្តិចម្តងៗមកនៅត្រឹម ៨០% នៃផលិតផលក្នុងស្រុកសរុបពី ប្រហែល ៩០,៦% ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមសេដ្ឋកិច្ចធំៗនៅអាស៊ី ។
លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន Bloomberg ខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ទំហំបំណុលគ្រួសារទំនង ជានឹងធ្លាក់ចុះនៅក្នុងឆមាសទីពីរឆ្នាំក្រោយ នៅពេលដែលកំណើនសេដ្ឋកិច្ចនឹងកើនឡើងដោយផ្អែកលើ ការសន្មត់ថាមានកំណើនចំនួនភ្ញៀវទេសចរ ហើយរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃកំពុងដំណើរការ ។
ទោះយ៉ាងណា វានឹងចំណាយពេលយ៉ាងហោចណាស់ ៥ឆ្នាំដើម្បីកាត់បន្ថយអនុបាតបំណុលធៀបនឹង ផ.ស. ស មកត្រឹម ៨០% នៃផលិតផលក្នុងស្រុកសរុប ៕
