Connect with us

ព័ត៌មានជាតិ

ផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ផ្លូវជាតិលេខ 33A ក្នុងខេត្តកែប

(កែប)៖ ផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ផ្លូវជាតិលេខ 33A (រង្វង់មូលសេះស-ឆ្នេរលេងទឹក-ផ្សារដំណាក់ចង្អើរ) ក្នុងខេត្តកែប ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដោយសារជំនន់ទឹកភ្លៀង ។ សម្រាប់រថយន្តគ្រួសារ និងរថយន្តទេសចរណ៍ អាចធ្វើចរាចរណ៍បាន ដោយគោរពទៅតាមផ្លាកសញ្ញាចរាចរណ៍បង្ហាញទិសដៅ ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការ យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្តិភាពយើងទាំងអស់គ្នា ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង
ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះយានយន្តជីកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវជាករលេខ ៣៣អា ចាប់ពីរង្វង់ចូលសេះស កាត់តាមឆ្នេរលេងទឹក រហូតដល់ទីប្រជុំជនថ្ងូរដំណាក់ចង្អើរ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មានកិត្តិយស សូមជម្រាបជូនដំណឹងដល់លោក លោកស្រី ជាប្រ ធានក្រុមហ៊ុន ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើអាជីវកម្មដឹកជញ្ជួនឆ្លងកាត់ផ្លូវជាតិ លេខ៣៣អា ចាប់ពីចំណុចរង្វង់មូលសេះស កាត់តាមឆ្នេរលេងទឹក រហូតដល់ផ្សារដំណាក់ចង្អើរ មេត្តាជ្រាបថា នៅរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះក្នុងភូមិសាស្ត្រខេត្តកែប បានទទួលរងឥទ្ធិពលភ្លៀងធ្លាក់ខ្លាំង ជោគជាំជាបន្តបន្ទាប់ធ្វើឲ្យផ្លូវជាតិ និងផ្លូវខេត្ត មួយចំនួនត្រូវរងនូវជំនន់ទឹកភ្លៀងហូរកាត់ និង ជន់លិចដោយកន្លែង ។

ដោយឡែកនៅតាមបណ្ដោយតាមផ្លូវជាតិលេខ ៣៣ ចាប់ពីរង្វង់មូលសេះស កាត់តាមឆ្នេរលេងទឹក រហូត ដល់ផ្សារដំណាក់ចង្អើរ មានករណីជំនន់ទឹកភ្លៀងលិចលង់ ហូរឆ្លងកាត់កំណាត់ផ្លូវជាតិនេះស្ទើរតែទាំង ស្រុង ។
ដូចនេះ ដើម្បីការពារតួផ្លូវកុំឱ្យរងការខូចខាតធ្ងន់ធ្ងរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមធ្វើ ការផ្អាកចរាចរណ៍បណ្តោះអាសន្នចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទធ្វើដំណើរផ្ចង កាត់ផ្លូវជាក លេខ៣៣A ខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់អាកាសធាតុមាន សភាពល្អប្រសើរឡើងវិញ ។ ដោយឡែកសម្រាប់រថយន្តគ្រួសារ ត្រូវធ្វើចរាចរណ៍គោរពទៅតាមផ្លាកសញ្ញាចរាចរណ៍បង្ហាញទិសដៅ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប សង្ឃឹមយ៉ាងមុតមាំថា សាធារណៈជន និងម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទដែលធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ ៣៣A ខាងលើ យោគយល់ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook