Connect with us

ព័ត៌មានជាតិ

ម្តេចតេជោ ហ៊ុន សែនជួបទ្វេភាលើកដំបូង ជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ​៖ ក្នុងខណៈដែល​មេដឹកនាំ​ទាំងពីរ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្រៅផ្លូវការ នៅ​ទីក្រុង​ហ្សា​ការ​តា សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​។ ប្រ មុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់ អំពី កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី និង​ផ្លាស់ប្តូរ​យោបល់​លើ​បញ្ហា​តំបន់ និង​កង្វល់​រួម​។

ក្នុង​ជំ នួ​ប​ជា​លើកដំបូង​នោះ មេដឹកនាំ​ទាំងពីរ​បាន​ចែករំលែក​ការពេញចិត្ត ចំពោះ​ការរីកចម្រើន នៃ​ទំនាក់ ទំនង នៃ​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម ដែល​មិនចេះ​រីងស្ងួត ដោយ​ឈរលើ​គោលការណ៍ នៃ​ការ ជឿទុកចិត្ត​គ្នា​ទៅវិញទៅមក ភាពជា​អ្នកជិតខាង​ល្អ សាមគ្គីភាព ស្ថិរភាព និង​សន្តិភាព​។ ក្នុងជំនួប កំពូល​គ្នា​នេះដែរ មេដឹកនាំ​ទាំងពីរ​បានបញ្ជាក់​ជាថ្មី ពី​ការប្តេជ្ញាចិត្ត ក្នុងការ​ថែរក្សា​កិច្ច​សហប្រតិបត្តិ ការ យ៉ាង​ជិតស្និទ្ធ​នៅលើ​ឆាក​អន្តរជាតិ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក នៃ​ប្រទេស​ទាំងពីរ និង ឆ្ពោះទៅរក​ការជំរុញ​សន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​តំបន់ និង​ទៅ អនាគត​។ នៅក្នុង​ជំនួប​ទ្វេភាគី​ដាច់ដោយឡែក​ពីគ្នា ជាមួយ​ឯកឧត្តម​ប្រធានាធិបតី​ឥណ្ឌូនេស៊ី និង ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​មេ ដឹកនាំ​ឥណ្ឌូនេស៊ី និង​វៀតណាម ចំពោះ​ការគាំទ្រ​កម្ពុជា ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប លើក ទី​១៣ ក្នុង​ឆ្នាំ​២០២២ និង​ជា​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ​២០២៣​។ នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម ដែល​បាន​ឧបត្ថម្ភ​ថវិកា និង​ម៉ាស់​ដ៏​ច្រើន ជួយ​ដល់ កម្ពុជា ក្នុង​គ្រ​ដ៏​លំបាក​នេះ​។

សម្តេច​តេ​ជោ​មានប្រសាសន៍​សង្កត់ធ្ងន់​ថា កាលពី​ជាង​មួយឆ្នាំ​មុន កម្ពុ​ជាមាន​ឆ្លង​មិន​ដល់​៥០០​នាក់ និង​គ្មាន​អ្នកស្លាប់ ប៉ុន្តែ​ពេលនេះ​ក​ម្ព​ជាមាន​អ្នក​គួរ​ឲ្យ​ព្រួយបារម្ភ បំផុត និង​មាន​អ្នកស្លាប់​ដ៏​ច្រើន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​កម្ពុជា នឹង​ខិតខំ​ជំនះ​ដោះស្រាយ​នូវ​ជំ​ងឿ ដ៏ កាច​សាហាវ​នេះ ក្នុង​រយះពេល​ដ៏​ខ្លី​ខាងមុខ​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​កលារ​សោក ស្តាយ​បំផុត ចំពោះ​ការកើត​រីក​រាលដាល នៃ​ជំងឺ​ដ៏​កាច​សាហាវ​បំផុត​នោះ និង​ជូនពរ​ដល់​រាជ​រដ្ឋា​ភិ បាល និង​ប្រជាជន​កម្ពុជា បានឈ្នះ​នូវ​ជំងឺ​ដ៏​កាច​សាហាវ​នោះ ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook