ព័ត៌មានជាតិ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបន្តសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភានីតិកាលទី៧ Share Tweet (ភ្នំពេញ)៖ ព្រឹកថ្ងៃអង្គារ ៥ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមបន្តសម័យប្រជុំរដ្ឋសភាលើក ទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋ សភាដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនានានៃរដ្ឋសភា នីតិកាលទី៧ ។ បន្ទាប់ពីសម័យប្រជុំរដ្ឋសភាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនីមួយៗចប់សព្វគ្រប់ហើយ គណៈកម្មការរដ្ឋសភាទាំង១០ បានរៀបចំបោះឆ្នោតផ្ទៃក្នុងតាមគណៈកម្មការនីមួយៗបន្តទៀត ក្នុងការជ្រើសតាំងលេខាធិការនៃគណៈកម្មការ ។ សូមជម្រាបថា គណៈកម្មការជំនាញរដ្ឋសភា នីមួយៗដឹកនាំដោយប្រធានមួយរូប អនុប្រធានមួយរូប មានលេខាធិការគណៈកម្មការមួយរូប និងមានសមាជិកចំនួន៦រូប ។ គណៈកម្មការជំនាញទាំង១០របស់រដ្ឋសភា មាន ៖ – គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា – គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម – គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក – គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ – គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន – គណៈកម្មការនីតិកម្ម និងយុត្តិធម៌ – គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ – គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី – គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ – គណៈកម្មការអង្កេត បោសសំអាត និងប្រឆំាងអំពើពុករលួយ ៕ Post Views: 22 Related Topics: Up Next សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាកាតា ប្រទេឥណ្ឌូនេស៊ី Don't Miss សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ6 hours ago រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ គួររួមគ្នាបង្កើតក្លឹប អ្នកសារព័ត៌មានមេគង្គ-ឡានឆាង ព័ត៌មានជាតិ7 hours ago រដ្ឋមន្រ្ដីក្រសួង ចំនួន៣ រួមគ្នាចុះពិនិត្យតាមដានស្ថានភាពទឹក ហេដ្ឋារចនាសម្ព័ន្ធ និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃគោ ខេត្តព្រៃវែង ព័ត៌មានជាតិ7 hours ago រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ លើការងារមនុស្សវ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា កងកម្លាំងប្រដាប់អាវុធ3 months ago ប្រាសាទព្រះវិហារ ដ៏ល្បីល្បាញជារបស់ខ្មែរ ជាតំណាង «ស្នាដៃឯកដ៏មហាអស្ចារ្យរបស់ស្ថាបត្យកម្មខែ្មរ» ដែលត្រូវតែរួមគ្នាការពារទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ព័ត៌មានជាតិ3 months ago រួមគ្នាលើកស្ទួយប្រាក់រៀលខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិរីកចម្រើន ព័ត៌មានជាតិ3 months ago ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ឥណទានមិនដំណើរការកើនជិត ៣ភាគរយ តែស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន កងកម្លាំងប្រដាប់អាវុធ1 year ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព2 years ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព2 years ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook