(ហ្សាការតា)៖ នៅរសៀលថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី ។
នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ ថ្នាក់ដឹកនាំទាំងពីរ បានជជែកពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ក្នុងការពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ៕
