Connect with us

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ អញ្ជើញចូលរួមពិធីជប់លៀងអាហារពេលល្ងាចរៀបចំដោយ ឯកឧត្តម Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

(ហ្សាការតា)៖ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ល្ងាចថ្ងៃពុធទី៦ កញ្ញា ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវ អញ្ជើញចូលរួមពិធីជប់លៀងអាហារពេលល្ងាច (Gala Dinner) រៀបចំដោយ ឯកឧត្តម Joko Widodo ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ ។

នៅក្នុងឳកាសនោះផងដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវ អញ្ជើញជួប សំណេះសំណាលជាមួយ ឯកឧត្តម អាន់តូនី អាល់បានីស (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី ពាក់ព័ន្ធទៅនឹងការទំនាក់ទំនងល្អរវាងកម្ពុជា និងអូស្រ្តាលី ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook