(ហ្សាការតា)៖ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៣ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជួបថ្នាក់ដឹកនាំជាច្រើន ក្នុងនោះឯកឧត្តម ណារិនដ្រា ម៉ូឌី(Narendra Modi)នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា ផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រី ឥណ្ឌា បានសម្តែងនូវការអបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
