ព័ត៌មានជាតិ ការប្តេជ្ញារវាងកម្ពុជា-ឥណ្ឌា ប្តេជ្ញាពង្រឹងលើការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យព័ត៌មាន Share Tweet (ភ្នំពេញ)៖ កម្ពុជា-ឥណ្ឌា ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចការងារផ្សព្វផ្សាយព័ត៌មាន និងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យព័ត៌មាន ។ ការប្តេជ្ញានេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងាររវាងលោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ ភាគីទាំងពីរ បានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយព័ត៌មាន រវាងស្ថាប័នព័ត៌ មានជាតិ រួមមានទូរទស្សន៍ជាតិកម្ពុជា TVK វិទ្យុជាតិកម្ពុជា RNK និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ជាមួយទូរទស្សន៍ជាតិរបស់ឥណ្ឌា ។ នៅក្នុងឱកាសនៃកិច្ចពិភាក្សាការងារនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានជម្រាបជូនលោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌាពីកិច្ចការងារអាទិភាពមួយចំនួន របស់ក្រសួងព័ត៌មានសម្រាប់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដោយក្នុងនោះគឺការធ្វើទំនើបកម្មស្ថាប័នក្រសួង ដោយពង្រឹងប្រសិទ្ធភាពស្ថាប័ន គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការធ្វើបច្ចុប្បន្នភាពឡើងវិញនូវលិខិតបទដ្ឋានគតិយុត្ត និងការពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីនៃអគ្គនាយកដ្ឋានចំណុះក្រសួងសំដៅសម្រេចឲ្យបាននូវចក្ខុវិស័យធ្វើឲ្យក្រសួងព័តមានទៅជាស្ថាប័ន ទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេស សកម្ម មានគុណភាព និងប្រសិទ្ធភាព ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានស្នើឲ្យភាគីឥណ្ឌាជួយក្រសួងព័ត៌មាន លើការបណ្តុះបណ្តាលធនធានមនុស្សរបស់មន្ត្រីក្រសួងព័ត៌មាន លើផ្នែកជំនាញព័ត៌មាន និងសោតទស្សន៍ ព្រមទាំងស្នើសុំឥណ្ឌាគាំទ្រផ្នែកបច្ចេកទេសលើការជួយរៀបចំប្រពន្ធ័ Digital ដែលមានសុវត្ថិភាពល្អ ដើម្បីធ្វើការដាក់បញ្ជូលហ្វីលរូបថត ឯកសារសំខាន់ៗ ចាស់ៗ ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋាន ទីភ្នាក់ងារសារព័ត៌ មានកម្ពុជា AKP ក្នុងការធ្វើយ៉ាងណាឱ្យមានសុវត្ថិភាពល្អ និងងាយស្រួលស្វែងរក ។ ជាការឆ្លើយតប លោកស្រីDevyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នឹងធ្វើការពិនិត្យជា មួយផ្នែកពាក់ពន្ធ័នានា ក្នុងការជួយរៀបចំប្រពន្ធ័ឌីជីថលដែលមានភាពងាយ ស្រួលគ្រប់គ្រង មានសុវត្ថិ ភាព ធានាគុណភាពល្អ នូវរាល់ហ្វីលរូបថតឯកសារសំខាន់ៗរបស់កម្ពុជា តាំងពីមុនៗមក ។ តាមរយៈកិច្ចការងារនេះដែរ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញទៅពិនិត្យមើលផ្ទាល់ ដល់កន្លែងការិយាល័យ ថែរក្សាហ្វីល និងឯកសាររូបថត ស្ថិតនៅអគារ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មាន ដែលបានរក្សាទុកទៅដោយរូបថតចាស់ៗ តាំងពីឆ្នាំ១៩៧៨ រហូតដល់បច្ចុប្បន្ន ជាង២០ម៉ឺន ហ្វីលរូបថត ៕ Post Views: 21 Related Topics: Up Next កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកករណីលួចគាស់ទូកុងទីន័រ នៅចំណុចភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ Don't Miss អ្នកឧកញ៉ា គិត ម៉េង ចូលតុមូលជាមួយវិស័យឯកជន បណ្តាប្រទេសសមាជិក RCEP ដើម្បីស្វែងរកយុទ្ធសាស្រ្តនានា ឆ្ពោះទៅសម្រេចឲ្យបាននូវកំណើនសេដ្ឋកិច្ច Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ1 hour ago រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ គួររួមគ្នាបង្កើតក្លឹប អ្នកសារព័ត៌មានមេគង្គ-ឡានឆាង ព័ត៌មានជាតិ3 hours ago រដ្ឋមន្រ្ដីក្រសួង ចំនួន៣ រួមគ្នាចុះពិនិត្យតាមដានស្ថានភាពទឹក ហេដ្ឋារចនាសម្ព័ន្ធ និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃគោ ខេត្តព្រៃវែង ព័ត៌មានជាតិ3 hours ago រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ លើការងារមនុស្សវ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា កងកម្លាំងប្រដាប់អាវុធ3 months ago ប្រាសាទព្រះវិហារ ដ៏ល្បីល្បាញជារបស់ខ្មែរ ជាតំណាង «ស្នាដៃឯកដ៏មហាអស្ចារ្យរបស់ស្ថាបត្យកម្មខែ្មរ» ដែលត្រូវតែរួមគ្នាការពារទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ព័ត៌មានជាតិ3 months ago រួមគ្នាលើកស្ទួយប្រាក់រៀលខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិរីកចម្រើន ព័ត៌មានជាតិ3 months ago ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ឥណទានមិនដំណើរការកើនជិត ៣ភាគរយ តែស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន កងកម្លាំងប្រដាប់អាវុធ1 year ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព2 years ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព2 years ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook