Connect with us

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្អាកការ​ផ្តល់​សេវារដ្ឋបាលរដ្ឋបាលក្រុង ស្រុក និងខណ្ឌ

(ភ្នំពេញ)៖ នៅថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧​ ត្រូវថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០ ២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចផ្អាកការ​ផ្តល់​សេវារដ្ឋបាល ក្រុង ស្រុក និងខណ្ឌ ។

ការសម្រេចនេះ ធ្វើឡើងក្នុងគោលបំណងធំ​បំផុតជួយសម្រាលបន្ទុកការចំណាយរបស់អាជីវករប្រកបអាជីវកម្មតូចតាច ។

សេចក្តីសម្រេចដែលធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ មានវិសាលភាពទៅ​លើ​អា​ជីវកម្មស្ថិតក្រោមវិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេស​ចរណ៍, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម។

តាមរយៈសេចក្តីសម្រេចនេះ ប្រជាពលរដ្ឋដែលធ្វើអាជីវកម្មដូចមានចែងក្នុងសេចក្តីសម្រេច គឺមិនតម្រូវឱ្យទៅសុំច្បាប់អនុញ្ញាតពីរដ្ឋបាលក្រុង ស្រុក និងខណ្ឌនោះឡើយ ។

ខាងក្រោមនេះជាសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៖

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook