Connect with us

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត​បានបញ្ជាក់ថា អាស៊ាន និង ចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និង ការ​ពឹ​ងពាក់គ្នា​ទៅវិញ​ទៅ​ម​ក​ប​ន្ថែ​ម​ទៀត តាមរយៈការបន្តបើកច្រកទីផ្សារ

(ណាងនីន -​ចិន​)៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ «ក្នុងទិសដៅខាងមុខ, អាស៊ាន និង ចិន ត្រូ​វ​ខិត​ខំពង្រឹងកិច្ចស ហប្រតិបត្តិការ និងការពឹងពាក់គ្នាទៅវិញទៅមកបន្ថែមទៀត តាមរ​យៈ​កា​រ​ប​ន្តបើកច្រកទីផ្សារ, ការពង្រឹងការតភ្ជាប់​, ការពង្រឹងភាព​ធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹ​ង​ស​​ម​​ត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់,ការពង្រឹងកិច្ចការពាណិជ្ជកម្ម និងរួមគ្នាជំ​រុ​ញ​​សកម្មភាពវិនិយោគទៅវិញទៅមក » ។

នេះជាការចង្អុលបង្ហាញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជា ថ្លែងក្នុងពិ​ធីស​ម្ភោធ​បើ​ក​ពិ​ព័​រ​ណ៍​ចិ​ន​-​អាស៊ានលើកទី ២០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “រួមគ្នាកសាងសហ គមន៍មួយ ប្រកប​ដោ​យ​​ភា​ពសុខដុមនិង វាសនាតមួយ» នៅក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន, នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ ២០២៣ ។

សម្តេចធិបតី បានគូសបញ្ជាក់ថា អាស៊ាន និង ចិន គឺជាតួអង្គដ៏សំខាន់ ដែ​ល​យើ​ង​អា​ច​ប​ង្ហាញឧទាហរណ៍ដល់​ពិភពលោកពីផលប្រយោជន៍ដែលកើតចេ​ញពីកា​រពង្រឹ​ងកិ​ច្ចស​ហ​ប្រ​តិ​ប​ត្តិការពហុភាគី ដោយមិន ទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគីនិយម ឬ គំនិ​ត​ជា​តិ​និយមសេដ្ឋកិច្ច នោះទេ ។យើងក៏ត្រូវពង្រឹងកា​រគាំទ្រផ្នែកបច្ចេកទេស ជាពិសេ​សទា​ក់ទ​ងនឹ​ង​អ​នុ​លោ​ម​ភាពនៃលក្ខខណ្ឌទីផ្សារ និងតម្រូវ កា​រទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេ​សកំពុងអភិវឌ្ឍអាចទាញ ផលប្រយោ ជន៍បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែ​ល​កើតចេញពីយន្តការពាណិជ្ជ កម្មពហុភា គី  ។

នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានគូ​ស​ប​ញ្ជាក់​ពី​ការ​ប្តេ​ជ្ញា​បន្ត​ប្រឹ​ងប្រែងកែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ តាមរយៈការកា​ត់ប​ន្ថយ​ចំណា​យ​ធុ​រ​កិ​ច្ច, និង បង្កើនប្រសិទ្ធ​ភាពនៃវិស័យ ដឹកជញ្ជូន និង ឡូជីស្ទីក ក្នុងគោ​លបំ​ណង​ដើម្បី​លើក​ក​ម្ព​ស់​ផលិតភាព ឆ្លើយតបនឹងតម្រូវ ការរបស់វិនយោគិន ពីគ្រប់មជ្ឈដ្ឋាន ។

កម្ពុជា​ក៏សូម​សម្ដែ​ង​នូ​វ​ការប្ដេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេស​នា​នាក្នុងតំបន់ និង វិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែល​អា​ច​ចូ​លរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោក ៕ 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook