Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី និងលោកជំទាវ អញ្ជើញសម្ពោធស្តង់ពិព័រណ៍កម្ពុជា នៃកម្មវិធីពិព័រណ៍អាស៊ាន-ចិន លើកទី២០ នៅទីក្រុងណាននីង

(ណាននីង)៖ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ និងបងប្អូនអាជីវករ ដែលបានប្រឹងប្រែងក្នុងការរៀបចំ និងនាំយកផលិតផលរបស់កម្ពុជា​ មកតាំងបង្ហាញដល់សាធា រណជន ក្នុងកម្មវិធី “ពិព័រណ៍អាស៊ាន-ចិន លើកទី២០”​ ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១៧-១៩ កញ្ញា ២០ ២៣ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ។

ជាមួយគ្នានេះ​ ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តក្វាងស៊ី នៃតំបន់ស្វយ័តក្វាងស៊ី សាធា រណរដ្ឋប្រជាមានិតចិន ដែលផ្តល់នូវបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅ​ និងយកចិត្តទុកដាក់ខ្ពស់ចំពោះគណៈប្រ តិភូកម្ពុជា ក៏ដូចជាសហការ និងសម្របសម្រួលសម្រាប់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដើ ម្បីរៀបចំការនាំយកផលិតផលរបស់កម្ពុជា មកតាំងបង្ហាញក្នុងកម្មវិធីពិព័រណ៌អាស៊ាន-ចិន លើកទី២០ នេះប្រកបដោយភាពទាក់ ទាញ និងសម្រេចបានលទ្ធផលល្អប្រសើរ ។

កិច្ចការនេះ គឺជាការរួមចំណែកលើកកម្ពស់កិត្យានុភាព និងវប្បធម៌ជាតិ នៅលើឆាកអន្តរជាតិ តាមរយៈការតាំងបង្ហាញដល់ប្រជាជនបរទេស ឱ្យបានស្គាល់ផលិតផលខ្មែរ ក៏ដូចជាដើម្បីជំរុញសក្តានុពលវិនិយោគសម្រាប់កម្ពុជា។ មួយវិញទៀត ព្រឹត្តិការណ៍នេះ គឺពិតជាបានដើរតួនាទីសំខាន់ក្នុងការបង្កើនទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យកាន់តែមានសន្ទុះខ្ពស់ឡើង ជាពិសេសក្នុងបរិបទនៃការងើបឡើងចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ។

ក្រសួង-ស្ថាប័ពាក់ព័ន្ធដែលបានចូលរួម មានជាអាទិ៍៖ -ក្រសួងពាណិជ្ជកម្ម -ក្រសួងទេសចរណ៍ -ក្រុមប្រឹក្សាអភិ វឌ្ឍន៍កម្ពុជា -ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ -ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ -ក្រសួងឧស្សា ហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ -ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ -សាលារាជធានីភ្នំពេញ -ស្ថានទូតកម្ពុជាប្រចាំប្រទេសចិន -ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ -ក្រសួងរ៉ែ និងថាមពល -សភាពាណិជ្ជកម្ម -វិ ស័យឯកជនកម្ពុជា មកចូលរួមតាំងពិព័រណ៍ (សហគ្រាសធុនតូច និងមធ្យម) ។

សុន្ទរកថារបស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ “រួមគ្នាកសាងសហគមន៍មួយ ប្រ កបដោយភាពសុខដុម និង វាសនាតែមួយ” ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook