Connect with us

ព័ត៌មានជាតិ

អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន សន្យាថានឹងពិនិត្យលទ្ធភាពក្នុងការជួយកម្ពុជា ដើម្បីលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌

(ភ្នំពេញ)៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិនបានជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដោយក្នុងជំនួបនោះភាគីចិន ក៏បានសន្យាថានឹងពិនិត្យលទ្ធភាពក្នុងការជួយកម្ពុជា ដើម្បីលើកកម្ពស់ឧស្សាហកម្មច្នៃប្រឌិតវប្បធម៌នៅពេលអនាគត។ ក្នុងជំនួបរវាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម លី ឈុន អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងអំឡុងកិច្ចប្រជុំគណៈ កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានរម្លឹកឡើងអំពីមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរដែលមានតាំងពីសម័យអង្គរ ហើយត្រូវបានលើកកម្ពស់តាមរយៈ សម្តេចព្រះបរមរតនកោដ នរោត្តម សីហនុ និងក្រោយមកដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបានបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានេះ ភាគីទាំងពីរក៏បានលើកឡើងអំពីការចូលរួមរបស់ភាគីចិននៅក្នុងការងារអភិរក្ស និងជួសជុលប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវនៅតំបន់អង្គរ ។

លោកជំទាវបណ្ឌិតសភាចារ្យបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងគម្រោងសិក្សាស្រាវ ជ្រាវរាជវាំងនៅអង្គរ និងគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣នៅប្រាសាទព្រះវិហារ ។

ក្នុងឱកាសនោះដែរ ភាគីទាំងពីរកម្ពុជា និងចិនក៏បានឯកភាពគ្នាបង្កើតក្រុមការងាររួមមួយដើម្បីជម្រុញទំនាក់ទំនងការងារឱ្យកាន់តែមានប្រសិទ្ធិភាពនៅពេលអនាគត ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook