Connect with us

ព័ត៌មានជាតិ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យក្រសួងផែនការ ពិនិត្យមើលគោលនយោបាយប្រជាសាស្ត្រឡើងវិញ ខណៈ ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍

(តាកែវ)៖ ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ស្នើឱ្យក្រសួងផែនការសិក្សាឡើងវិញ និងពិនិត្យមើលគោលនយោបាយទាក់ទងនឹងបញ្ហាប្រជាសាស្រ្ត ហើយ តើត្រូវរៀបចំគោលនយោបាយឡើងវិញ ព្រោះយើងបានព្យាករណ៍ថាឆ្នាំ២០៥០ កម្ពុជានឹងក្លាយជាប្រទេសអភិវឌ្ឍន៍។ ការស្នើរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ១៨ ១០៤នាក់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមការព្យា ករណ៍ប្រជាសាស្រ្តរបស់ក្រសួងផែនការឆ្នាំ ២០៥០ ចំនួនមនុស្សចាស់ នៅកម្ពុជានឹងកើនឡើងខ្ពស់ ។

សម្ដេចធិបតីបានបញ្ជាក់ថា ប្រទេសអភិវឌ្ឍន៍ត្រូវការកម្លាំងយុវជនច្រើនជាងមនុស្សចាស់ ដូចនេះ ក្រ សួងផែនការត្រូវពិនិត្យគោលនយោបាយប្រជាសាស្ត្រនេះឡើងវិញ ។

សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា កម្ពុជាសល់ ២៧ឆ្នាំទៀត ដែលមិនយូរទៀតនោះទេ បញ្ហានេះទាមទារឱ្យមានការយកចិត្តទុកដាក់ចំពោះបញ្ហាវិទ្យាសាស្រ្ត ព្រោះនៅពេលនោះកម្ពុជាត្រូវការកម្លាំងពលកម្មច្រើន ។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏មានបំណងចង់បង្កើនចំនួនប្រជាសាស្រ្តនៃប្រជាជនកម្ពុជានៅកម្ពុជាឱ្យឡើងបានដល់ ៣០លាននាក់ ទៅ ៤០លាននាក់ ខណៈបច្ចុប្បន្ន កម្ពុជាទើបទទួលបាន១៧លាននាក់ប៉ុ ណ្ណោះ ដើម្បីសមាមាត្រនឹងការងារនៅពេលអនាគត ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook