ព័ត៌មានជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសថា ខ្ញុំទៅទស្សនកិច្ចនៅប្រទេសចិន គឺដើម្បីបញ្ជាក់ជំហរគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី Share Tweet (តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅប្រទេសចិនគឺដើម្បីបញ្ជាក់គោលជំហររបស់រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាយើង។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ១៨ ១០៤ នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៨ នៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលជំហររបស់កម្ពុជាយើងគឺឈរលើមូលដ្ឋានឯករាជ្យ អធិបតេយ្យភាព ដោយផ្អែកទៅលើច្បាប់ ។ សម្ដេចធិបតីបានថ្លែងបញ្ជាក់ថា គោជំហរគោលនយោបាយការទូតរបស់យើងជាមួយចិនដែលនៅតែរក្សាដដែលព្រោះវាជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺគោលនយោបាយចិនមួយ ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏សុំឱ្យពួកអ្នកវិភាគទាំង អស់នោះស្រាវជ្រាវឡើងវិញទៅប្រទេសជាសមាជិកអង្គការសហប្រជាជាតិមាន ១៩៣ ប្រទេសក្នុងនោះប្រទេស ១៨១ ប្រទេស បានប្រកាន់ជំហរចិនមួយ ដូច្នេះកម្ពុជាប្រកាន់ជំហរចិនមួយគឺមិនខុសទេ ។ ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកជាសំណួរថា តើប្រជាពលរដ្ឋខ្មែរយើង វាខុសអ្វីដែលយើងទៅបង្កើតមិត្តឱ្យច្រើននៅអន្តរជាតិនោះ។ យើងគួរតែអបអរសាទរ ដែលយើងបង្កើតមិត្តកាន់តែច្រើន សួរមើលតើធ្វើពាណិជ្ជកម្មជាមួយចិនវាអាក្រក់មែនទេ ហើយតើអាម៉េរិក អឺរ៉ុប ចាំបាច់ធ្វើពាណិជ្ជកម្មជាមួយចិនធ្វើអ្វី។ សម្ដេចធិបតីបានបញ្ជាក់ទៀតថា បើធ្វើពាណិជ្ជកម្មជាមួយចិនអាក្រក់ តើគេចាំបាច់ទៅធ្វើពាណិជ្ជកម្មជាមួយចិនធ្វើអី ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីអះអាងថា ប្រទេសកម្ពុជាយើងតូច យើងត្រូវតែពង្រីកទំនាក់ទំនងរបស់យើងជាមួយអន្តរជាតិឱ្យបានច្រើន។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីអះអាងបន្ថែមថា៖ «ខ្ញុំចរចាជាមួយអន្តរជាតិ ខ្ញុំមិនឱ្យបាត់អាធិបតេយ្យភាពរបស់ជាតិនោះទេ ។ខ្ញុំធ្វើការជាមួយមិត្ត ភក្តិគឺដោយគោរពអធិបតេយ្យភាពនិងផលប្រយោជន៍គ្នាទៅវិញទៅមកដោយស្មើមុខស្មើមាត់គ្នា»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ឱ្យដឹងទៀតថា កម្ពុជាយើងប្រទេសតូចតែយើងអង្គុយទល់មុខជាមួយនឹងនាយករដ្ឋមន្ត្រី ជាមួយប្រធានាធិបតីជាមួយនឹងប្រធានសភារបស់ចិន អង្គុយទល់មុខជាមួយនាយករដ្ឋមន្ត្រីជប៉ុន ជាមួយរដ្ឋមន្ត្រីកូរ៉េ៕ Post Views: 9 Related Topics: Up Next គណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមវេទិកាអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅទីក្រុងដាណាង Don't Miss សម្តេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យក្រសួងផែនការ ពិនិត្យមើលគោលនយោបាយប្រជាសាស្ត្រឡើងវិញ ខណៈ ឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ1 hour ago រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ គួររួមគ្នាបង្កើតក្លឹប អ្នកសារព័ត៌មានមេគង្គ-ឡានឆាង ព័ត៌មានជាតិ2 hours ago រដ្ឋមន្រ្ដីក្រសួង ចំនួន៣ រួមគ្នាចុះពិនិត្យតាមដានស្ថានភាពទឹក ហេដ្ឋារចនាសម្ព័ន្ធ និងការងារបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្រ្ដវ៉ៃគោ ខេត្តព្រៃវែង ព័ត៌មានជាតិ3 hours ago រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់ការយកចិត្តទុកដាក់ លើការងារមនុស្សវ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា កងកម្លាំងប្រដាប់អាវុធ3 months ago ប្រាសាទព្រះវិហារ ដ៏ល្បីល្បាញជារបស់ខ្មែរ ជាតំណាង «ស្នាដៃឯកដ៏មហាអស្ចារ្យរបស់ស្ថាបត្យកម្មខែ្មរ» ដែលត្រូវតែរួមគ្នាការពារទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ ព័ត៌មានជាតិ3 months ago រួមគ្នាលើកស្ទួយប្រាក់រៀលខ្មែរ ដើម្បីសេដ្ឋកិច្ចជាតិរីកចម្រើន ព័ត៌មានជាតិ3 months ago ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ឥណទានមិនដំណើរការកើនជិត ៣ភាគរយ តែស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន កងកម្លាំងប្រដាប់អាវុធ1 year ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព2 years ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព2 years ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook